ស្ដាប់ម្ចាស់ហាងមីស៊ុបកូនកាត់ ទើបដឹងថា អ្នកនាងភីម កំសត់ដល់ម្លឹង

0

គ្រប់ពេលបង្ហាញមុខក្នុងចំណោមតារាសិល្បៈ គេកត់សម្គាល់ថា តារាកំប្លែងអ្នកនាង ភីម តែងតែផ្ដល់ស្នាមញញឹមទៅកាន់មនុស្សគ្រប់គ្នា។ ប៉ុន្តែធាតុពិតអ្នកនាងមិនខុសពីស្ត្រីដែលទូលទុក្ខប៉ុនភ្បំនោះទេ ជាពិសេសនៅពេលរស់នៅជុំគ្នាសុខៗ ស្រាប់តែស្វាមី គឺនាយតាក់សុីរត់បាត់ ដោយឃាត់យ៉ាងណាក៍មិនឈប់។

- Advertisement -

យោងតាមការបញ្ជាក់របស់ អ្នកស្រី គង់ វណ្ណា ម្ចាស់ហាងមីស៑ុបកូនកាត់ និងជាម្ចាស់ហាងប៑ុហ្វេសមុទ្របៃតង ស្ថិតនៅកោះពេជ្រ ដែលគេស្គាល់ថា ជាបងស្រីធម៍ចិត្តមួយថ្លើមមួយរបស់អ្នកនាងភីម និង នាយតាក់សុី បានអះអាងថា នៅពីក្រោយស្នាមញញឹមរបស់អ្នកនាងភីម គឺអ្នកនាងពិតជាកម្សត់ណាស់ ជាពិសេសនៅពេលព្យាយាមឃាត់ឃាំងស្វាមីម្ដងហើយម្ដងទៀត ប៉ុន្តែមិនបានលទ្ធផល។ អ្នកស្រីបានទាំងបង្ហើបថា បើគ្មានអ្នកស្រីព្យាយាមលើកទឹកចិត្តតាំងពីនាយតាក់សុីលួចរត់ទៅបួសមួយលើកសារមុនទេ អ្នកនាងភីម ប្រហែលជាអស់សង្ឃឹមគិតខ្លីបាត់ទៅហើយក៍មិនដឹងបើតាមតែអ្នកបាងកើតទុក្ខរាល់ថ្ងៃ។ អ្នកស្រីបន្តថា បើទោះជានាយតាក់សុីមិនត្រូវបានក្រសួងធម្មការ និងសាសនា អនុញ្ញាតិ អោយបួស តែនាយបានសម្រេចចិត្តចាកចេញពីផ្ទះ អោយអ្នកស្រី និងភរិយា ជូនយកទៅដាក់នៅវត្តគល់ទទឹងបាត់ហើយកាលពីថ្ងៃទី១៥ ឧសភា ដោយអ្នកស្រីជាបងធម៍ និងភរិយាប្រឹងឃាត់យ៉ាងមិចក៍មិនស្ដាប់។ បើគ្មានការប្រែប្រួល នាយតាក់សុី នឹងកោរសក់បួសនៅថ្ងៃទី១៧ ឧសភា ប៉ុន្តែបើទោះជាលោកពិតជាបួសបាន ឬ បួសមិនបាន ក៍លោកបានចេញទៅស្លៀកសពាក់ស ហើយចេញពីផ្ទះ ទុកអោយអ្នកនាងភីម និងកូនប្រុសនៅដោយខ្វះភាពកក់ក្ដៅបាត់ទៅហើយ។ អ្នកស្រីថាខ្លួនពិតជាមានធារម្មណ៍ខ្លោចចិត្ត នៅពេលអ្នកនាងភីម ខលទូរស័ព្ទមកពេលណាក៍ដេកយំ ខណៈដែលការធ្លាក់ចុះចំណូលពីសិល្បៈ ក៍ជាចំណែកធំមួយធ្វើអោយអ្នកនាងគិតច្រើន។ ក្នុងនាមជាបងធម៍ អ្នកស្រីថា មានតែការលើកទឹកចិត្ត និងជួយជ្រោមជ្រែង ដល់អ្នកនាងភីម ក្នុងពេលបាត់បង្អែកពីស្វាមីប៉ុណ្ណោះ ប៉ុន្តែបើនាងភីមមិនប្រឹងក្រោកឈរ ដោយខ្លួនឯង អ្នកស្រីក៍ពិតជាពិបាកដែរ។

អ្នកស្រី គង់ វណ្ណា បញ្ជាក់ទៀតថា ត្រឹមការទំនុកបម្រុងអ្នកនាង ភីម និងកូននាយតាក់សុី កុំអោយពិបាក អ្នកស្រីនឹងចេញមុខទទួលខុសត្រូវ ដ្បិតអីតាំងពីនាយតាក់សុីមិនទាន់ចាក់ចេញទៅនៅវត្ត អ្នកស្រីក៍បានយកអ្នកនាងភីម មកបង្ហាត់ការងារក្នុងហាង មីស៑ុបកូនកាត់ស្ថិតនៅកោះពេជ្រ និងក្នុងហាង ប៑ុហ្វេសមុទ្របៃតង ស្ថិតនៅកោះពេជ្រដូចគ្នា ជាប់មាត់ទន្លេ ខាងក្រោយផ្លាកក្រុមហ៑ុនស្មាត ដើម្បីអោយអ្នកនាងភីមយល់ដឹងពីរបៀបធ្វើអាជីវកម្ម គ្រាន់ជួយអ្នកនាងអោយរៀនចេះជួយខ្លួនឯងផងដែរ។ យ៉ាងណាមិញអ្នកស្រីថា នៅពេលឃើញប្អូនធម៍កើតទុក្ខបែបហ្នឹង អ្នកស្រីក៍ពិបាកភ្នែកមើលផងដែរ ជាពិសេសនៅពេលអ្នកនាងភីមខលមកអ្នកស្រីលើកណាក៍យំ ហើយទោះខំលើកទឹកចិត្តយ៉ាងមិច ក៍មិនព្រមបាត់យំ។ អ្នកស្រីថា មានរឿងច្រើនណាស់ដែលអ្នកនាងភីម ពិបាកមិនកើតទុក្ខ នោះគឺការបាត់បង់បង្អែក ការងារធ្លាក់ចំណូល ហើយអ្វីដែលសំខាន់គឺស្ថានភាពនាយតាក់សុីទៅបួស នឹងធ្វើអោយគេច្រលំច្រើនថា ស្ថានភាពប្ដីប្រពន្ធរបស់មួយគូនេះមិនល្អ ដែលពិតជាធ្វើអោយអ្នកនាងភីង ត្រូវអ្នកមិនដឹងរឿងមាក់ងាយ៕

SHARE