ស្រេង ឈាងឡេង បដិសេធថាគ្មានភាគហ៑ុនក្នុងហាង Drama Cocktail

0

បន្ទាប់ពីជោគជ័យ លើមុខជំនួញពុះដីឡូតិ៍លក់ តារាសម្ដែងវ័យក្មេង លោក ស្រេង ឈាងឡេង ត្រូវគេឃើញបង្ហាញខ្លួនក្នុងហាងផឹកសុី យីហោ “Drama Cocktail” នៅកោះពេជ្រញឹកញាប់ ដោយគេសង្ស័យថា ហាងដែលលោកចេញចូលនេះ គឺជាហាងផ្ដាច់មុខរបស់លោក ឬ មានភាគហ៑ុនរបស់លោកក្នុងហាងនោះផង។ យ៉ាងណាមិញក្នុងកិច្ចសម្ភាសន៍តាមឆាត លោក បានបដិសេធ។

- Advertisement -

លោក ស្រេង ឈាងឡេង និយាយថា ហេតុផលដែលលោកចេញចូលក្នុងហាង Drama Cocktail នៅកោះពេជ្រ គឺដោយសារតែហាងមួយនោះ ជាហាងរបស់មិត្តភ័ក្ត្រ ស្របគ្នាដែលហាងមួយនោះស្ថិតនៅជាប់មាត់ទន្លេក្នុងកោះពេជ្រ ដែលធ្វើអោយលោកងាយស្រួលទៅជួបជុំមិត្តភ័ក្ត្រ និង ទៅលម្ហែកាយប៉ុណ្ណោះ។ ម្យ៉ាងបណ្ដាលមកពីលោកចាប់អារម្មណ៍នឹងការរៀបចំក្នុងហាងនោះផង ទើបលោកឧស្សាហ៍ជួបជុំមិត្តភ័ក្ត្រ ហើយចេញចូលទៅមកៗរហូតមានការយល់ច្រលំថាជាហាងរបស់លោក។ លោកថាចំណុចពិសេសរបស់ហាងនេះ គឺស្ថិតនៅកោះពេជ្រ ងាយស្រួលចេញចូល ម្ហូបឆ្ងាញ់ និងមានស្រាក្រឡុកច្រើនរសជាតិ ហើយឆ្ងាញ់ត្រូវមាត់។ ស្របគ្នាដែលក្នុងហាងទាំងមូល ក៍មានការរៀបចំពាក្យស្លោកប្លែកៗធ្វើអោយលោកឃើញហើយចង់តែសើច និងចាប់អារម្មណ៍ផង ទើបចូលចិត្តចេញចូល។ លោកថាខ្លួនអត់មានភាគហ៑ុននៅក្នុងហាងនេះទេ ប៉ុន្តែក៍មានបំណងជួយប្រូម៉ូតហាងអោយមិត្តភ័ក្ត្រផងដែរ ទើបចេញចូលជាប្រចាំ ហើយគៀគរអ្នកស្គាល់ៗអោយជួបគ្នាញឹកញាប់។ លោកថាខ្លួនអត់មានចំណូលចិត្តបើកហាងផឹកសុីនោះទេ ក្នុងពេលដែលលោកក៍មានមុខជំនួញដីធ្លី និងមានជំនួញមួយថ្មីទៀត កំពុងរៀបចំ ហើយរកពេលចាត់ចែងមិនចង់បាន។

លោក ស្រេង ឈាងឡេង បន្តថា ហាងផឹកសុី Drama Cocktail ដ្បិតថាមិនមែនជាហាងរបស់ខ្លួន ប៉ុន្តែលោកក៍ចង់ជួយអោយហាងមួយនេះ មានការចាប់អារម្មណ៍ប្រៀបដូចជាអាជីវកម្មរបស់ខ្លួននោះដែរ ដើម្បីជួយអោយអាជីវកម្មរបស់មិត្តសម្លាញ់មានការរីកចំរើនទទួល៕

SHARE