ឌី លីកា ប្រកាសចូលរោងការជាមួយបុរសវ័យបងច្រើនឆ្នាំ

0

នៅទីបំផុត ឌីលីកា អតីត Miss Grand Cambodia 2018 បានសម្រេចរកបានគូស្នេហ៍ពិតប្រាកដហើយ។នាងនឹងរៀបការអោយកក្រើកគេឯង នាដើមឆ្នាំ២០២១នេះនិង អោយផ្អើលសិល្បៈ។ ដូចនេះគេរំពឹងថា មង្គលការ ឌី លីកា នឹងចូលរួមច្រើនពីអ្នកសិល្បៈ និងមិត្តភក្តិ។
ឌី លីកា រៀបការនឹងថ្ងៃទី៥ និង ៦ កុម្ភៈ ឆ្នាំ២០២១ នាភោជនីយដ្ឋាន ពិភពថ្មីសែនសុខ រាជធានីភ្នំពេញ ដោយមានភ្ញៀវ៧០តុ។ នាងថាការអញ្ជើញភ្ញៀវគឺលើសគម្រោងបដោយដំបូង យក៥០តុ តែឡើងតួលេខរហូត។យ៉ាងណានាងរីករាយ ក្នុងការរៀបចំដើម្បីថ្ងៃមង្គលក្នុងជាតិនេះ។ ពិសេសជឿជាក់ថា ភ្ញៀវកិត្តិយសនឹងចូលរួមច្រើនតាមការគិតទុក។
បើទោះជា នាងមានគ្រួសារតែនាងក៏ ប្រហែលជាមិនដាច់ចិត្តចោលសិល្បៈនោះទេ នៅតែប្រឡូកបើមានគេហៅឬអញ្ជើញ។ពិសេសនាងចំណាយ ពេលវេលា យកទៅរកសុីជំនួញតាមអនឡាញ ដែលលក់ផលិតផលសម្រស់ធម្មជាតិស្រីអូន។របរនាងមួយនេះកំពុងតែទទួលបាន ភាពប្រសើរឡើងរាល់ថ្ងៃទើបពង្រឹងអោយខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here