មាស សុខសោភា បើកជំនួញធំ ជាមួយស្រីអូនសម្រស់ធម្មជាតិ

0

មកទល់ពេលនេះអ្នកនាង មាស សុខសោភា មិនត្រឹមតែជោគជ័យលើចំណងស្នេហាខ្លាំង ព្រោះគ្មានការបិទបាំងដូចមុនប៉ុណ្ណោះទេ។ អ្នកនាងថែមទាំង បានបង្កើតមុខជំនួញធំដុំ ដោយបានបើកសម្ពោធកាលពីថ្ងៃទី២៩ មករា ឆ្នាំ២០២១ មុននេះ ដោយក្នងពិធីកាត់ខ្សែបូរនោះ ក៏មានអគ្គនាយិកាគឺអ្នកនាង ស្រីអូន និង ស្វាមីចូលរួមផងដែរ។

ក្នុងពិធីសម្ពោធហាងធំនៅម្ដុំចាក់អង្រែកញ្ញា មាស សុខសោភា បានចំណាយពេលវេលា ច្រើនលើការសិក្សាពីរបៀបរកសុីបង្កើតមុខរបរក្រៅពីសិល្បៈ។ អ្នកនាងប្រែប្រួលខ្លះហើយ ពេលនេះ ដោយប្រែក្លាយជាស្ត្រីអ្នកជំនួញ ដែលទាក់ទិននិងរូបសម្រស់។ ឯសម្រស់ របស់អ្នកនាងវិញឃើញថាក៏ កាន់តែមានភាពប្លែកគួរអោយកត់សម្គាល់ផងដែរ។ អ្នកនាងបានបង្កើតហាងថ្មីមួយថ្មីនេះ ជាមួយផលិតផលសម្រស់ធម្មជាតិស្រីអូន។ឯស្វាមីនាងក៏ឃើញថា មានការនៅជួយការពារគិតគូ ប្រពន្ឋរឿងរបរដោយធ្វើអោយសោភាមានភាពកក់ក្តៅតែម្តង។
ងាកទៅកាន់ចំណងស្នេហ៍វិញ ក៏រឹងមាំណាស់ដែរ បើទោះជា មាស សុខសោភា ក៏នៅមិនទាន់មានពេលវេលា គិតគូរៀបចំយកកូន អោយបានប្រឡែងលេងនឹងគេឡើយ។ ប្រការបែបនេះ ដោយសារតែមកពី ម្នាក់ៗមមាញឹកការងារ ហើយអ្នកនាងវិញក៏មានភាព រវល់ជាមួយសិល្បៈដែលកំពុងតែបង្កើនប្រាក់ចំណូលខ្ពស់ ដែលពន្យាពេលយកកូនសិន។ ពោលគឺនាងចង់អោយជោគជ័យនឹងមុខជំនួញថ្មីនេះសិន ទើបគិតរឿងរៀបការជាក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here