ជួន អមរិទ្ឋ និងតារាស្រី កែវ សុផានិត ក្លាយជាគូចម្រៀងដ៍សាកសម

0

ក្នុងពេលដែល តារាប្រុសស្រីមួយគូនេះ ដឹកដៃគ្នាឡើងច្រៀងផ្តោះផ្តង នៅលើឆាកតន្ត្រី«ស្រុកស្រែ» បានរុញ អោយអ្នកទស្សនា នៅតាមកញ្ចក់ទូរទស្សន៍ មានការចាប់អារម្មណ៍មិនណយនោះទេ។ ទាំងសំឡេង និងទឹកមុខកាយវិការ គឺមូលត្របាញ់ចូលគ្នា យ៉ាងសុីសង្វាក់គ្នាស្ទើរ តែប្រែក្លាយជាគូស្នេហ៍ទៅហើយ។
រវាង លោកជួន អមរិទ្ឋ និង កែវ សុផានិត បានដឹកដៃគ្នា ឡើងឆាកចម្រៀងជាច្រើនទូរទស្សន៍ ហូរហែររហូតធ្វើអោយគេឯង ស្ទើរតែយល់ស្មានថា ១គូនេះប្រហែល លួចចងសម្ព័ន្ឋមេត្រីគ្នា ក្រៅឆាកក៏ថាបាន។ គូបផ្សំខាង អ្នករៀបចំកម្មវិធីសិល្បៈ កម្សាន្ត មានការសម្លឹងឃើញ ពីភាពសមគ្នាទាំង បទចម្រៀងល្អៗបែបបុរាណផងនោះ រិតតែធ្វើអោយ គេយល់ថាស្នេហាគ្នាតែម្តងបើ មិនតាមដាន។
ជួន អមរិទ្ឋ ជាតារាប្រុសដែលនិយមច្រៀង បទពីដើមចេះចាំយ៉ាងជំនាញ ខណៈបទសម័យ ក៏សំឡេងលោក អាចប្រើការបាន។លោកឧស្សាហ៍បាន ខាងទូរទស្សន៍បាយ័ន អញ្ជើញសម្តែងរាប់ភ្លេចជាមួយមួយ រូបសម្បត្តិស្រស់សង្ហា។ ចំណែក កញ្ញា កែវ សុផានិត មានទម្រង់មុខខ្មែរ ក៏មានគ្រឹះមុតមាំក្នងសិល្បៈបុរាណ ពិសេសយីកេ។ កញ្ញាត្រូវគេហៅថា នាងទាវជំនាន់ថ្មី ព្រោះមុខមាត់សុភាពរម្យទុំសមតួនាងទាវ ។ ចំនុចល្អទាំងនេះហើយក៏ជម្រុញ អោយផានិតលេចត្រដែតលើវិស័យចម្រៀងតាម កញ្ចក់ទូរទស្សន៍មួយរយៈចុងក្រោយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here