ម៉ែ នឿន កាន់តែកក់ក្តៅ ក្រោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជួយថវិកាសម្រួលភាពលំបាក

0

ទស្សនិកជន និង ម៉ែ នឿន បាន សម្តែងក្តី រំភើប ដែលបានឃើញពី ទឹកចិត្តដ៏ជ្រះថ្លា ដែល ភរិយា ថ្នាក់ដឹកនាំ កំពូល បានជួយ ឧបត្ថម្ភ ដល់ម៉ែនឿន។ គេដឹងថា ម៉ែ នឿន ជាតារាសម្តែង ហើយលំបាកជីវភាព សូម្បីតែម្តាយបង្កើត ទទួលមរណៈភាពក៏ ជួបភាពកម្សត់លើសពីការស្មាន។

- Advertisement -

នាព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាង ដែលដឹកនាំដោយ លោកជំទាវ ម៉ែន នារីសភ័ក្រ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងនាំយកថវិកាចំនួន ១០លានរៀល និងគ្រឿងឧបភោគ-បរិភោគ ជូនគ្រួសារសព ម្តាយរបស់តារាសម្តែង អ្នកស្រី អ៊ុំ សក្កណា ហៅម៉ែនឿន ដែល បានទទួលមរណភាពនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយរោគាពាធ ពិធីបុណយធ្វើឡើងគេហដ្ឋានរបស់លោក ដែលស្ថិតនៅភូមតាកែនកោះស្លា ឃុំ តេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។

នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោក ជំទាវ ម៉ែន នារីសុភ័ក្រ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោក ស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាពរបស់ម្តាយអ្នកស្រី សក្កណា គឺជាការបាត់បង់មាតា ជីដូន ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហាធម៌។

ដោយឡែក អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស បាន បង្ហោះ សារដែរថា «នាងខ្ញុំរំភើបណាស់ ពេលនេះបងស្រី អ៊ុំ សក្កណា ហៅម៉ែនឿន ត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិការចំនួន ១០លាន និងគ្រឿង ឧបភោគ-បរិភោគ ជាច្រើនដែលដឹកនាំដោយ លោកជំទាវ ម៉ែន នារីសុភ័ក្រ ជូនតារាសម្តែង
អ្នកស្រី អ៊ុំ សក្កណា ហៅម៉ែនឿ ដើម្បីបានធ្វើបុណ្យ៧ថ្ងៃដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០
ពិធីបុណ្យធ្វើនៅភូមិតាកែនកោះស្លា ជិតពេជ្រនិលគីឡូលេខ៩៩ បត់ចូលក្នុងចំងាយ២០គីឡូម៉ែត្រ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here