ប៉ុណ្ណេះហង្សមាស នឹងរឹតតែខ្លាំង ក្រោយ មាស សុខសោភា សុំលាពីថោន

0
- Advertisement Banner -

ដំណឹងផ្លូវការបាន លេចចេញហើយដែល នៅទីបំផុត មាស សុខសោភា បានប្រកាស នៅលើ បណ្តាញសង្គមហ្វេសបុក ថា នាង បានសម្រេចដើរ ចេញពីផលិតកម្មថោន ៩ឆ្នាំហើយដែលនាងនៅទីនោះ។ យ៉ាងណា ផលិតកម្ម ថ្មីដែល មាស សុខសោភា ជ្រកនៅមហាជន គិតថា មាន តែហង្សមាស ទេ ដែល អាចចាត់ចែងអោយនាងត្រដែត ស្មើ ឱក សុគន្ឋកញ្ញា។

ហង្សមាសបានសម្លឹង មើលលើ មាស សុខសោភា យូរឆ្នាំហើយ ដែលរំពឹងថា នាងនឹងក្លាយជា សមាជិកថ្មី នៅផលិតកម្មហើយជើងខ្លាំងលំដាប់ប្រទេស នឹង នៅលើកំពូលភ្នំតែមួយ។ ក្នុងនោះមាន ព្រាប សុវត្ថិ ឱក សុគន្ឋកញ្ញា ពេជ្រសោភា ខេមរៈ សិរីមន្ត និង សុគន្ឋ និសា ចុង ក្រោយ មាស សុខសោភា។ យ៉ាងណា គេ កំពុង អ៊ុតមើលថា មាស សុខសោភា ពិតឬអត់មកនៅ ហង្សមាស ព្រោះ មានតែហង្សមាស មួយគត់ ដែលអាចយោងនាងអោយត្រដែតទៀតបាន។
ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។
យោងតាមហ្វេសបុក មាស សុខសោភា សរសេថា «ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។

អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។
#thankyou :pray::pray::pray: អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។

#thankyou :pray::pray::pray:»៕

LEAVE A REPLY

Please enter your comment!
Please enter your name here