​កំពែង ខ្មៅ ជ្រុះកៅអី៤នាក់ នៅប៉ុស្តិ៍លេខ៥

0

​នៅទីបំផុត ការប្រកួតដណ្ដើមកៅអីយ៉ាងក្ដៅគគុក រវាង កីឡាករ លាភ រដ្ឋាមកពីក្លិបដីឡូត៍មានរិទ្ឋខេត្តបន្ទាយមានជ័យ និង កីឡាករ កំពែងខ្មៅ មកពីក្លិបសមាគមកីឡាប្រដាល់ក្រសួងក្រសួងកសិកម្ម ដោយកីឡាករ កំពែងខ្មៅ ក្លាយជាអ្នករបូតកៅអី។ កីឡាករ លាភ រដ្ឋា គឺជាអ្នកដណ្ដើមបានកៅអី៤នាក់ក្នុងជុំទី៣ ដែលជាជុំកាន់តែកៀកនឹងការប្រកួតដណ្ដើមជើងឯក នៅក្នុងថ្ងៃនោះ។

​ការប្រកួតដែលបានធ្វើឡើងនៅក្នុងការប្រកួតកំពូលជើងឯក TV5 BOXING KNOCK OUT SERIES ( K-Cement) ជ្រើសរើសជើងឯកទម្ងន់៦០គីឡូក្រាម រដូវកាលទី៣ នោះ កីឡាករទាំងពីរសុទ្ធតែប្រឹងរៀងខ្លួន ទើបធ្វើឲ្យអ្នកឈ្នះកាន់តែក្លាយជាកីឡាករត្រូវបានគេសរសើរខ្លាំង។ នេះជាការប្រកួតជម្រុះក្នុងសប្តាហ៍ទី១៣ ដោយតម្រូវអោយអ្នកឈ្នះកន្លងមកទាំង៨នាក់ ចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗដើម្បីជ្រើសយក៤នាក់ទៅកាន់វគ្គបន្ត។

ជំនួបដណ្ដើមកៅអីដ៍ស្វិតស្វាញ កាលពីថ្ងៃសៅរ៍ទី ៨ កញ្ញា នោះ ស្ទើរតែមិនមានភាគីណាម្នាក់បន្ធូរដៃឲ្យគ្នាតែម្ដង ព្រោះតែមិនចង់បាត់បង់ឱកាស។ កីឡាករ លាភ រដ្ឋា ដែលធ្លាប់ប្រកួតបាន៣៤ដង ឈ្នះ២៣ ចាញ់៦ ស្មើ៥ បានវាយសន្ធាប់លើ កំពែង ខ្មៅប្រកួត ដែលធ្លាប់ប្រកួតបាន៥៧ដងឈ្នះ៥០ ចាញ់៥ ស្មើ២ យ៉ាងចាស់ដៃនៅលើសង្វៀន។ កីឡាករ កំពែងខ្មៅ បង្ហាញពីការសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីខ្លួនត្រូវធ្លាក់ចេញពីការប្រកួត ក្នុងការប្រកួតដណ្ដើមយកកៅអី៤នាក់ បើទោះជាគេប្រឹងប្រែងពេញរយៈពេល៣ទឹកឡើងអស់ពីសមត្ថភាពទៅហើយ។ យ៉ាងណាមិញគេនៅមិនទាន់ដឹងថា កីឡាករ លាភ រដ្ឋា ក្រោយឈ្នះកំពែងខ្មៅ តើនឹងបន្តឈ្នះនៅវគ្គ៤នាក់ ដើម្បីក្លាយជាជើងឯក ឬ ជើងឯករងនៅក្នុងរដូវកាលនេះ បាន ឬ មិនបាននោះទេ ក្នុងពេលដែល៣រូបទៀត ដែលត្រូវឡើងទៅជាមួយ ក៍ត្រូវគេមើលឃើញថា សុទ្ធតែមានការតាំងចិត្តខ្ពស់ មិនខុសគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here