Cristiano Ronaldo អាចរកគ្រាប់បាល់ដំបូងឲ្យក្រុមសេះបង្កង់ Juventus

0

​ទៅទីណាកក្រើកទីនោះ កំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo អាចរកគ្រាប់បាល់ដំបូងឲ្យក្រុមសេះបង្កង់ Juventus ហើយ ក្នុងការបង្ហាញខ្លួនលើកដំបូងផងដែរឲ្យក្រុមជើងឯកអ៊ីតាលីមួយនេះ។

ការប្រកួតបែបប្រពៃណីរវាងក្រុមសេះបង្កង់ Juventus A និង Juventus B ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនោះ វត្តមានរបស់កីឡាករចំណូលថ្មី ដ៏ល្បីល្បាញ Cristiano Ronaldo ត្រូវបង្ហាញខ្លួនក្នុងទីលានដំបូងផង។ ក្នុងនោះដែរ Ronaldo ពិតជាមិនធ្វើឲ្យអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំវត្តមានរបស់រូបគេនោះ ខកបំណងឡើយ ពោល Ronaldo បានស៊ុតគ្រាប់បើកឆាកឲ្យក្រុម Juventus ពោលជាគ្រាប់ដំបូងជាមួយក្លិបថ្មី។ ការប្រកួតនេះ លេងមិនចប់ ៩០នាទីពេញឡើយ ដោយលេងប្រមាណជា ៧០នាទីប៉ុណ្ណោះ អ្នកគាំទ្រនាំគ្នារត់ចូលពេញទីលាន ខណៈសកម្មភាពនេះ គឺជាប្រពៃណីរបស់ការប្រកួតនេះទៅហើយ។ គួរបញ្ជាក់ផងដែរថា ក្រុមសេះបង្កង់ Juventus A បានយកឈ្នះលើក្រុម Juventus B ក្នុងលទ្ធផល ៥-០ ដោយមិនឲ្យគូប្រកួតរបស់គេតដៃវិញបានឡើយសូម្បីតែ១គ្រាប់។

ដូច្នេះហើយ Cristiano Ronaldo វ័យកាន់តែជ្រេ តែសមត្ថភាព មិនថមថយឡើយ ដោយកីឡាករលំដាប់កំពូលមួយនេះ នៅតែជាអ្នករកគ្រាប់បាល់យ៉ាងល្អដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here