ជើងថ្មីបារាំង បំបាក់ យុគ យក្សគីល អោយអាម៉ាស់នៅ SEATV

0

ខុសពីការជឿជាក់ និងអំណួតរបស់កីឡាករកម្ពុជា ការប្រកួតអន្តរជាតិនៅសង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាសុីអាគ្នេយ៍កាលពីព្រឹកថ្ងៃទី១២ សីហា មុននេះ កីឡាករវ័យក្មេងបារាំង Julien បានក្លាយជាអ្នកឈ្នះ ជើងខ្លាំង យុគ យក្សគីល គួរអោយភ្ញាក់ផ្អើល។ នេះជាលទ្ធផល ដែលស្ដែង បន្ទាប់ពីកីឡាករកម្ពុជា បើកការប្រកួតរបៀបលេងសើចៗ មើលស្រាលគូប្រកួតនៅដើមទី ហើយចុងក្រោយក៍ក្លាយជាអ្នកចាញ់ទៅវិញ។

ក្នុងពេលការប្រកួតដំណើរការ កីឡាករ យុគ យក្សគីល ត្រូវគេឃើញ បញ្ចេញក្បាច់ក្រឡេមក្រឡឺម និងលេងសើចច្រើន ដែលហាក់បង្ហាញថាកីឡាករវ័យក្មេងបារាំង មិនពិបាកសុីផុយ។ តាំងពីដើមទឹករហូតដល់ចប់ទឹកទី២ គេឃើញបង្គោលក្រហមកម្ពុជា បញ្ចេញក្បាច់របៀបឌឺដងកីឡាករបារាំង និងជួនកាលធ្វើមុខធ្វើមុខបញ្ឈឺគូប្រកួតផង ដែលធ្វើអោយម្នាក់ៗទះដៃ ប៉ុន្តែសកម្មភាព និងកាយវិការនេះ ត្រូវបានជ្រុះបាត់បននតិចម្ដងៗ ចាប់ពីទឹកទី៣ទៅ ដោយសារតែកីឡាករបារាំង ដ្បិតថាទើបទទួលបានការហ្វឹកហាត់នៅក្នុងប្រទេសថៃ ហើយមិនសូវមានបទពិសោធន៍ច្រើនមែន តែគេស៊ូ កម្លាំងពេញនៅពេលសម្រុកខ្លាំង ហើយសំខាន់មួយទៀតរុលចូលរហូត ធ្វើអោយអ្នកគាំទ្រកោតសរសើរ។ កីឡាករបារាំង ត្រូវគេឃើញវាយលុកបានល្អ នៅពេលកីឡាករកម្ពុជាចាប់ផ្ដើមហត់ ហើយលទះផលវាយចំគោលដៅរបស់គេ កាន់តែល្អថែមទៀត នៅទឹកទី៤ និងទី៥ ក្នុងពេលកីឡាករកម្ពុជា កាន់តែបាក់កម្លាំង។ ម្នាក់ៗនិយាយថា បើកីឡាករកម្ពុជា កុំទឹកបើកឆាក២ទឹកដំបូងប្រកួតលេងសើច បណ្ដាលអោយហត់ នោះប្រហែលជាកីឡាករបារាំងមិនអាចទៅរួចនោះទេ ដោយសារកីឡាករបារាំង គឺស្ទើរបច្ចេកទេស ហើយ រៀងខ្លាចៗ នៅពេលកម្លាំងស៑ុហ្វរបស់ យុគ យក្សគីល នៅពេញខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here