មិនត្រឹមទទួលបាន Pjanic ថែមលុយឲ្យទៀត

0

ក្រុមសេះបង្កង់ Juventus រដូវកាលនេះ លែងមែនទែនហើយ ដោយពួកគកំពុងតែត្រៀមទិញកីឡាករល្បីៗមកបន្ថែមទៀត ដើម្បីមហិច្ចតាឈ្នះ Champion League ។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus កំពុងស្នើដល់ក្រុមបិសាចក្រហម Manchester United ក្នុងការនាំយកអតីត​ខ្សែបម្រើស្បែកខ្មៅបារាំង Paul Pogba ត្រឡប់មកវិញ។ ជាក់ស្តែងណាស់ ក្នុងការចង់បាន Pogba នេះដែរ Juventus បានផ្តល់ការដោះដូរដ៍ល្អមួយ សម្រាប់ Man Utd ពោលគឺយល់ព្រមឲ្យខ្សែបម្រើឆ្នើម Miralem Pjanic ទៅ Old Trafford រួមទាំងបន្ថែមទឹកប្រាក់មួយចំនួនផងដែរ។ Pogba ធ្លាប់ជាអតីត​កីឡាកររបស់ Juventus ដោយត្រូវក្រុមបិសាចក្រហម Manchester United ទិញយកក្នុងតម្លៃ ៨៩លានផោន កាលពី២រដូវកាលមុន ខណៈ Juventus ចង់បានមកវិញ ក្នុងតម្លៃអាចខ្ពស់ជាងនេះ។ យ៉ាងណាវិញ កីឡាករដែលជួយឲ្យ​បារាំងឈ្នះពាន World Cup នៅរុស្ស៊ី នាពេលថ្មីៗនេះ កំពុងតែមិនពេញចិត្ត​ក្នុងការដឹកនាំរបស់លោក Jose Mourinho ផងនោះ ច្បាស់ជាចង់ចាកចេញពី Man Utd ជាក់ជាមិនខាន។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus នឹងស្នើនាំយក Paul Pogba ពីក្រុម​បិសាចក្រហម Manchester United វិញ ដោយសម្រេចឲ្យ Miralem Pjanic និងបន្ថែមទឹកប្រាក់មួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here