Kovacic មិនចង់លេងក្រោមការដឹកនាំរបស់លោក Jose Mourinho

0

ដោយ: វង្ស សុសីហា

ខ្សែបម្រើក្រូអាត​ Mateo Kovacic មិនព្រមផ្លាស់មកលេងជាមួយក្រុមបិសាច​ក្រហម Manchester United ឡើយ បើទោះបីជារូបគេចង់ចាកចេញពីក្រុម​ Real Madrid ក៍ដោយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា បិសាចក្រហម Manchester United បានបរាជ័យក្នុងការតាមប្រមាញ់​ខ្សែបម្រើ ក្រូអាត Mateo Kovacic ពីក្រុម Real Madrid ។ ការបរាជ័យនេះដែរ មិនមែនមានន័យថា Kovacic មិនចង់ចាកចេញពី Real Madrid នោះទេ តែ​ដោយសារតែ កីឡាកររូបនេះ ហាក់មិនចង់លេងក្រោមការដឹកនាំរបស់លោក Jose Mourinho ឡើយ។ ជាការពិតណាស់ Kovacic មិនពេញចិត្តទម្រង់លេងរបស់​គ្រូបិសាចក្រហមរូបនេះឡើយ ដោយរូបគេមើលឃើញថា ទម្រង់របស់លោក Mourinho មិនត្រូវនឹងរបៀបលេងរបស់រូបគេឡើយ។ ម្យ៉ាងវិញទៀត ក្រៅពី​ Man Utd នៅមានក្រុមធំៗជាច្រើនទៀត ដែលចង់បាន Kovacic ដែលនេះជាជម្រើសយ៉ាងប្រសើរសម្រាប់កីឡាករក្រូអាតរូបនេះ ចង់ស្វែងរកទ្រនុំថ្មី​នោះ។

ដូច្នេះហើយ ខ្សែបម្រើក្រូអាត Mateo Kovacic នឹងមិនមកលេងឲ្យក្រុមបិសាច​ក្រហម Manchester United ឡើយ ដោយសារតែរូបគេមិនចង់លេងក្រោមការ​ដឹកនាំរបស់លោក Jose Mourinho ៕

LEAVE A REPLY

Please enter your comment!
Please enter your name here