បង្គោលក្រហម ហាត ណៃ ផ្ដួល ថុក សុខនឿយ នៅប៉ុស្តិ៍លេខ៥

0

ការប្រកួតមិត្តភាពរវាងកីឡាករកម្ពុជា និង កម្ពុជា នៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០ បើទោះជាការប្រកួតនោះគឺសប្ដាហ៍សម្រាកនៃការប្រកួតជើងឯកដែលត្រៀមដណ្ដើមពាន។ កីឡាករវ័យក្មេង២រូប គឺ ហាត ណៃ និង កីឡាករ ថុក សុខនឿយ បានធ្វើអោយមហាជនចាប់អារម្មណ៍មិនតិចទេ ខណៈដែលបង្គោល ហាត ណៃ គឺជាអ្នកបញ្ចេញថ្វីដៃបានល្អ។

កីឡាករ ហាត ណៃ បានក្លាយជាអ្នកឈ្នះនៅទឹកទី៣ បន្ទាប់ពីបានបញ្ចេញថ្វីដៃវាយបំបាក់ភាគីម្ខាងទៀត ដោយប្រើកណ្ដាប់ដៃ និងកែង បានល្អ។ មួយគូនេះ ទាំងអ្នកឈ្នះ និង អ្នកចាញ់ សុទ្ធតែធ្វើអោយអ្នកទស្សនាជាប់ចិត្ត ហើយបើទោះជា ការប្រកួតទាំងមូលត្រូវបានបញ្ចប់នៅទឹកទី៣ តែរយៈពេល៣ទឹកដែលបើកការប្រកួតគ្នា គឺខ្លាំងទៅខ្លាំងមក។ មួយគូនេះ អ្នករៀបចំសង្វៀននៅប៉ុស្តិ៍លេខ៥ ប្រកាសថានឹងរៀបចំអោយគូប្រកួតទាំងពីរអោយប៉ះគ្នាជាថ្មី ដើម្បីចង់ដឹងថា តើពួកគេអ្នកនឹងខ្លាំងជាងនៅក្នុងជំនួបលើកទី២នោះ។