អ្នកចាំទីចំណូលថ្មី Real Madrid មានសមត្ថភាពមិនធម្មតា

0

ដោយ: វង្ស សុសីហា

នាពេលកន្លងមកនេះ ក្រុម Real Madrid បានតាមប្រមាញ់អ្នកចាំទីលំដាប់ពិភព​លោក ២រូបរួមមាន Devid De Gea និង Thibaut Courtios តែមិនបានសម្រេច​ឡើយ ខណៈចុងក្រោយនេះ Real Madrid បានចុះកុងត្រាផ្លូវការណ៍ ជាមួយអ្នកចាំទីវ័យ១៩ឆ្នាំ អ៊ុយក្រែន Adriy Lunin វិញ។

ជាការពិតណាស់ ក្រុមជើងឯក ១៣សម័យកាលមួយនេះ បានទិញ Andriy Lunin ពីក្រុម Zurya Luhansk ក្នុងតម្លៃត្រឹមតែ ១៤លានអឺរ៉ូប៉ុណ្ណោះ ពោលតម្លៃនេះ ថោកជាង De Gea និង Courtios ឆ្ងាយណាស់ ក៍ប៉ុន្តែ សមត្ថភាពវិញ ប្រហែលជាមិនចាញ់អ្នកចាំទីល្បីទាំង២រូប ខាងលើនេះឡើយ។ ម្យ៉ាងវិញទៀតនោះ Andriy Lunin ថ្វីនៅក្មេងតែមានបទពិសោធន៍ ក្នុងទីលានច្រើន ដែលអាចធ្វើឲ្យរូបគេ មិនសូវពិបាកសម្របខ្លួន ជាមួយក្លិបធំដូច​ជា Real Madrid ឡើយ។

ផ្អែកតាមវីដេអូ ដែលត្រូវបានគេបង្ហោះ យ៉ាងកក្រើកលើកយូធូប សមាជិកថ្មី របស់ក្រុមអធិរាជស Real Madrid រូបនេះ មានសមត្ថភាព មិនធម្មតានោះទេ នៅគ្រប់ការប្រកួត ដែលបានធ្វើឡើង៖

LEAVE A REPLY

Please enter your comment!
Please enter your name here