លើកនេះ កីឡាករថៃ ផ្លែវីត ប៉ះម្ចាស់ខ្សែក្រវាត់កម្ពុជា ចាន់ សំអាត តែម្ដង

0

ការប្រកួតអន្តរជាតិនៅថ្ងៃសៅរ៍ទី២៩ កុម្ភៈ ឆ្នាំ២០២០ កីឡាករដែលត្រូវប្រកួតគ្នា សុទ្ធសឹងតែជាជើងខ្លាំងទាំងកម្ពុជា និង ថៃតែម្ដង ដោយកីឡាករកម្ពុជា គឺម្ចាស់ខ្សែក្រវាត់ ដែលល្បីល្បាញនៅក្នុងសង្វៀនប្រដាល់ដាក់ទ្រុង គឺ ចាន់ សំអាត និងកីឡាករថៃ ដែលល្បីឈ្មោះ ឈ្មោះ ផ្លែវីត។ ការប្រកួតរបស់អ្នកទាំងពីរ នឹងប៉ះគ្នានៅប៉ុស្តិ៍លេខ៥ ក្នុងវគ្គជម្រុះ១៦នាក់យក៨នាក់ ដើម្បីស្វែងរកជើងខ្លាំង២នាក់បន្តទៀត ឡើងទៅប្រកួតដណ្ដើមរកម្ចាស់ជើងឯក។

ការប្រកួតនេះ កាន់តែធ្វើអោយម្នាក់ៗចាប់អារម្មណ៍ ដោយសារតែកីឡាករទាំងពីរគឺអាចនិយាយបានថាជើងខ្លាំងប៉ះជើងខ្លាំង ដែលពិតជាបែកផ្កាភ្លើង ទម្រាំតែរកឃើញចាញ់ឈ្នះ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថា តើកីឡាករភាគីខាងណានឹងឈ្នះការប្រកួតនោះទេ ដរាបណាការប្រកួតនៅមិនទាន់កើតឡើង និង បញ្ចប់។ មួយគូនេះត្រូវបានគេប្រកាសថា មានការត្រៀមខ្លួនរៀងខ្លួន ទើបពិបាកប៉ាន់ស្មានថា តើអ្នកណានឹងឈ្នះសម្រាប់ជំនួបនៅប៉ុស្តិ៍លេខ៥នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here