សង្វៀនអាស៊ីអាគ្នេយ៍ នៅតែជំរុញកីឡាករវ័យក្មេង ក្នុងអាជីពប្រដាល់

0

គ្រប់សង្វៀនប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ គេកត់សម្គាល់ថា សុទ្ធតែមានវត្តមាន កីឡាករក្មេងៗ ដែលអ្នកខ្លះមិនមែនជាកីឡាករដែលគេធ្លាប់ឃើញ និងឮឈ្មោះនោះផង។ ប៉ុន្តែគេកត់សម្គាល់ថា ស្ទើរមិនមានកីឡាករណាម្នាក់បង្ហាញមុខហើយ មិនទទួលការចាប់អារម្មណ៍នោះទេ។ ជាក់ស្ដែងវត្តមានកីឡាករ២រូប កាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២០ នៅលើសង្វៀនអធិរាជកម្លាំងរេដអាន គឺសុទ្ធតែមានអ្នកសរសើរ។

ការប្រកួតដែលបានធ្វើឡើងតែ៣ទឹកមែននៅក្នុងថ្ងៃនោះ ប៉ុន្តែកីឡាករបង្គោលក្រហម ម៉ៅ ប្រាក់បាន និងកីឡាករខ្ចីបទពិសោធន៍ បង្គោលខៀវ ផាន់ ខាំតែង គឺប្រកួតគ្នាទាក់ភ្នែក។ ការប្រកួតរបស់អ្នកទាំងពីរសុទ្ធតែចង់បានគោលដៅចង់ល្បីដូចគ្នា ទើបការប្រកួតតាំងពីទឹកទី១ គឺបើកឆាកប្រយុទ្ធគ្នាទាក់ភ្នែក។ ម្នាក់ៗក្នុងចំណោមអ្នកទាំងពីរ ប្រកួតគ្នារស់រវើក ហើយដ្បិតថាក្នុងរវាងពួកគេមិនត្រូវបានគណកម្មការតម្រូវអោយស្មើពិន្ទុគ្នា ប៉ុន្តែអ្នកចាញ់ក៏ទទួលបានការសរសើរនោះដែរ។ ការប្រកួតត្រឹមតែ៣ទឹកនោះ បង្គោលខៀវ ផាន់ ខាំតែង ឈ្នះពិន្ទុបង្គោលក្រហម ម៉ៅ ប្រាក់បាន ដោយពិបាកខ្លាំង។

លោក ញាណ សុធី អ្នករៀបចំការប្រកួត និយាយថាសម្រាប់កីឡាករថ្មីៗ សង្វៀនរបស់លោកកំណត់អោយប្រកួតតែ៣ទឹកប៉ុណ្ណោះ ហើយលោកក៏មិនដែលនឹងទុលសង្វៀនណាមួយ មិនអោយកីឡាករក្មេងៗ ថ្មីៗ បានឡើងរេញនោះទេ ដោយសារតែលោកចង់បណ្ដុះអោយពួកគេត្រូវបានគេស្គាល់ និងមានទីផ្សារ។ លោកថាកីឡាករក្នេងៗថ្មីៗ ភាគច្រើនវាយគ្នាល្អមើលនោះផង ទើបលោកកាន់តែចង់ដាក់អោយប្រកួត។

LEAVE A REPLY

Please enter your comment!
Please enter your name here