Bale មុននិងក្រោយការចាកចេញរបស់ Ronaldo

0

ដោយ៖ លោក វង្ស សុសីហា

ខ្សែប្រយុទ្ធអន្តរជាតិវែល Gareth Bale ថ្វីដ្បិតតែបានជួយឲ្យក្រុម Real Madrid ទទួលបានជោគជ័យច្រើនចាប់តាំងពីផ្លាស់មកកាន់ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Madrid នេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ តែតារាល្បឿនលឿនរូបនេះ នៅតែជាតួរងបន្ទាប់ពី Cristiano Ronaldo ប៉ុណ្ណោះ។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា បន្ទាប់ពី កំពូលកីឡាករស៊ុតមិនចេះរីងស្ងួត Cristiano Ronaldo សម្រេចចិត្តទៅចូលរួមជាមួយក្រុមសេះបង្កង់ Juventus កាលពីពេលថ្មីៗនេះ បានធ្វើឲ្យ Gareth Bale ក្លាយជាកីឡាករដែលមានក្រេឌីតខ្ពស់ជាងគេនៅ Real Madrid ។ ការធ្វើជាតួរង ជាច្រើនឆ្នាំមកនេះ Bale ហាក់មិនសូវទទួលបានភាពល្បីល្បាញខ្លាំង ដូចជំនាន់រូបគេលេងឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងនាមជាកីឡាករជួរមុខរបស់ក្លិប។ យ៉ាងណាវិញ កីឡាករអន្តរជាតិវែលរូបនេះ បានចាប់ផ្តើមរីកមុខរីកមាត់ឡើងវិញ បន្ទាប់ពីជួយក្រុម Real Madrid ឈ្នះពាន Champion League ជាលើកទី១៣ ដោយស៊ុត២គ្រាប់ យកឈ្នះហង្សក្រហម Liverpool ៣-១ នាវគ្គផ្តាច់ព្រ័ត្រ។ មិនតែប៉ុណ្ណោះ ការចាកចេញរបស់កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានក្លាយជាចលករមួយ ជម្រុញឲ្យ Gareth Bale ឡើងកូដជាកីឡាករសំខាន់ជាងគេរបស់ Real Madrid ដែលមិនអាចខ្វះបាន។

ដូច្នេះហើយ ការចាកចេញរបស់ Ronaldo ទៅកាន់ Juventus បានក្លាយជាការបើកទំព័រថ្មីមួយ សម្រាប់ Gareth Bale ឲ្យកាន់តែល្បីល្បាញជាងមុន ប្រសិនបើ Real Madrid មិនមាននាំយកកីឡាករល្បីល្បាញណាមួយចូលនារដូវកាលក្រោយនេះ ហើយឈ្នះ Champion League ទៀតនោះ ច្បាស់ណាស់ នឹងមានឱកាសគ្រងពាន Balon D’Or ជាលើកដំបូងជាក់ជាមិនខានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here