សូត្រ ប៊ុនធី ទៅរួចទេជាមួយថៃ នៅប៉ុស្តិ៍លេខ៥

0

ដោយសារតែឡើងកូដនៅក្នុងពិភពប្រដាល់ កីឡាករល្បីឈ្មោះ សូត្រ ប៊ុនធី ដែលត្រូវគេស្គាល់ថាជាម្ចាស់ជើងឯកមួយរូប ត្រូវបានគេប្រកាសអោយឡើងប្រកួតក្នុងនាមជាគូអន្តរជាតិជាមួយកីឡាករមកពីប្រទេសថៃ ឈ្មោះ ជេកសាយ៉ាម ដើម្បីកំដរសង្វៀនបន្តការប្រកួតជ្រើសរើសជើងឯករដូវកាលទី៧ក្នុងសប្ដាហ៍ទី៥ នៅប៉ុស្តិ៍លេខ៥ បន្ទាប់ពីរដូវកាលទី ៦ រកឃើញជើងឯកដោយជោគជ័យ ហើយត្រូវគេសរសលរថាជាធនធានល្អ។ ជំនួបរបស់កីឡាករទាំងពីរ ត្រូវបានគេរំពឹងថា នឹងល្អមើលមិនអន់ឡើយ ដោយសារតែអ្នកទាំងពីរសុទ្ធតែជាប់ឈ្មោះជាកីឡាករដែលវ៉ៃមិនលាក់មុខ។ នេះជាការប្រើកព្រឹត្តិការណ៍ Tv5 Knock out Serie by K-Cement រដូវកាលទី៧ ក្នុងប្រភេទទម្ងន់៦៣,៥ គីឡូក្រាម ស្របគ្នាដែលការប្រកួតក្នុងសប្ដាហ៍នេះ ក៏មានកីឡាករ៤រូប ប្រកួតនឹងការបង្ហាះសមាសភាព៤រូបជម្រុះគ្នាចាញ់ធ្លាក់ៗ។

ការប្រកួតដែលចាប់ផ្ដើមពីម៉ោង៦ល្ងាចនេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រៀតប្រដេញគ្នា។ កីឡាករកម្ពុជា សូត្រ ប៊ុនធី ដែលជាជើងខ្លាំងកំពុងឡើងកូដ ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវអោយស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃខាងលើដែល អ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំង ធ្លាប់ប្រកួតឈ្នះលើកីឡាករបរទេសនៅប្រទេសថៃមិនតិចគ្នាកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here