ទីបំផុត បង្គោលក្រហម ឡុង វ៉ាវី ធ្វើអោយ លី តឿន ហាលអាវនៅTV5

0

បើទោះជាការប្រកួតទាំងមូលមានភាពស្វិតស្វាញយ៉ាងណាក៏ដោយ ក៏ទីបំផុត ការប្រឹងព្យាយាមរបស់កីឡាករ ឡុង រ៉ាវី មកពីក្លឹបខ្លារខិនមានរិទ្ឋ បានក្លាយជាអ្នកដល់គោលដៅ បន្ទាប់ពីអាចធ្វើអោយ កីឡាករ លី តឿន មកពីក្លិបម្កុដរាជសីហ៍ ហាលអាវមិនអាចទៅវគ្គបន្ត។ ១គូដណ្តើមពានរង្វាន់នេះ បានធ្វើឲ្យអ្នកមកទស្សនាហើបគូទពីកៅអី បន្ទាប់ពីឆាកប្រយុទ្ឋមានសភាពខ្លាំងក្លាតាំងពីក្បាលទី។

ជ័យជម្នះដែលបានកើតឡើងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) ប្រភេទទម្ងន់៦០គីឡូក្រាម នេះ កាន់តែធ្វើអោយអ្នកទស្សនាពោះកញ្ជ្រោល បន្ទាប់ពីកីឡាករ៣២រូបប្រកួតគ្នាចាញ់ធ្លាក់ៗ កាន់តែជិតចប់វគ្គជម្រុះជុំទី១។
ការប្រកួតដែលបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី៣០ មិថុនា នោះ អ្នកប្រដាល់ ឡុង រ៉ាវី ឃើញថា មានការព្យាយាមស្យង់ការប្រយុទ្ឋយ៉ាងយកចិត្តទុកដាក់ ក្រោយឃើញថា មុខសញ្ញាដែលជួបលើរិញពិតជាជើងខ្លាំងមួយដែលពិបាកនឹងកាច់បំបាក់។ បើទោះជាមានការលំបាកបែបណា រ៉ាវី នៅតែត្រងត្រាប់ការស្រែកបោះដៃពីក្រុមរបស់ខ្លួនឲ្យប្រើស្នៀតនេះស្នៀតនោះ ខ្លះថា មិនបាច់ភ័យទេ ចូលវាយតតាមសម្រួលអាចឈ្នះ។ ទីបំផុត ឡុង រី បានក្លាយជាអ្នកឈ្នះដូចការគ្រោងទុក ក្រោយពេលបញ្ចប់។

LEAVE A REPLY

Please enter your comment!
Please enter your name here