ពុទ្ធ ឆាយរិទ្ធី នៅតែធ្វើឲ្យជើងខ្លាំងថៃ អាម៉ាសលើរេញSEATV

0

ជំនួបអន្តរជាតិជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃ កាលពីថ្ងៃទី១៧ កុម្ភៈ កីឡាករកម្ពុជាលោក ពុទ្ធ ឆាយរិទ្ធី នៅតែធ្វើបានល្អ ដោយអាចវាយបំបុកអោយកីឡាករថៃអាម៉ាស់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ SEATV។ យ៉ាងណាមិញ គេបានត្រឹមតែឈ្នះការប្រកួតដោយពិន្ទុប៉ុណ្ណោះ គឺមិនអាចបំបុកអោយសន្លប់ ឬបោះបាង់ការប្រកួតមុនចប់ទឹកតាមការចង់បានឡើយ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា ការប្រកួតដែលបានធ្វើឡើងរវាងកីឡាករពុទ្ធ ឆាយរិទ្ធី ជាមួយនឹងកីឡាករថៃ Fa Mechhan នាថ្ងៃនោះ គឺជាជំនួបទី១ប៉ុណ្ណោះ ដោយលោករំពឹងថាកីឡាករកម្ពុជានឹងឈ្នះមុនចប់ទឹកទី៥ បើទោះជាកីឡាករថៃគឺជើងខ្លាំងម្នាក់ ដោយសារសម្អាងថា ពុទ្ធ ឆាយរិទ្ធី មានប្រវត្តិប្រកួតច្រើនជាង និងសំបូរបច្ចេកទេសជាង។ បញ្ចបប់ការប្រកួតក្នុងទឹកទី២ លោកកាន់តែមានជំនឿចិត្តទៅលើកីឡាករកម្ពុជា ជាពិសេសនៅពេលដែលគេមានឱកាសទាត់ជើងក្រោមម្ដងជាពីរដង ធ្វើអោយកីឡាករថៃបិះនឹងខូចជើងម្ខាង។ យ៉ាងណាមិញ កីឡាករថៃបានបញ្ចេញថ្វីដៃឆ្លើយតប ហើយធ្វើអោយកីឡាករ ពុទ្ធ ឆាយរិទ្ធី ប្រឈមនឹងការទ័លទី។ កីឡាករថៃ វ័ធកែងផង ទាត់តបតផង ធ្វើអោយអ្នកទស្សនាចង់បុកពោះជំនួស ដោយការប្រកួតរបស់អ្នកទាំងពីរកាន់តែពិបាកមើលថាអ្នកណាសមនឹងឈ្នះ នៅពេលការប្រកួតកាន់តែឡើងកំដៅ។

លោក ញាណ សុធី សម្ដែងអារម្មណ៍អបអរ ដែលបញ្ចប់ការប្រកួត កីឡាករកម្ពុជា ទទួលបានជោគជ័យដោយពិន្ទុ ដោយសារតែក្នុងទឹកទី៥ គេវាយកីឡាករថៃបានល្អ ហើយបានទាំងធ្វើអោយកីឡាករថៃចាញ់ទាំងអស់ចិត្ត។ បច្ចេកទេសច្រើនយ៉ាងត្រូវបានកីឡាករកម្ពុជាយកមកប្រើគ្មានសល់ ថ្វីដ្បិតតែធ្វើអោយកីឡាករថៃរងការអាម៉ាស់នៅក្នុងថ្ងៃនោះ៕ពុទ្ធ ឆាយរិទ្ធី នៅតែធ្វើឲ្យជើងខ្លាំងថៃ អាម៉ាសលើរេញSEATV

ជំនួបអន្តរជាតិជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃ កាលពីថ្ងៃទី១៧ កុម្ភៈ កីឡាករកម្ពុជាលោក ពុទ្ធ ឆាយរិទ្ធី នៅតែធ្វើបានល្អ ដោយអាចវាយបំបុកអោយកីឡាករថៃអាម៉ាស់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ SEATV។ យ៉ាងណាមិញ គេបានត្រឹមតែឈ្នះការប្រកួតដោយពិន្ទុប៉ុណ្ណោះ គឺមិនអាចបំបុកអោយសន្លប់ ឬបោះបាង់ការប្រកួតមុនចប់ទឹកតាមការចង់បានឡើយ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា ការប្រកួតដែលបានធ្វើឡើងរវាងកីឡាករពុទ្ធ ឆាយរិទ្ធី ជាមួយនឹងកីឡាករថៃ Fa Mechhan នាថ្ងៃនោះ គឺជាជំនួបទី១ប៉ុណ្ណោះ ដោយលោករំពឹងថាកីឡាករកម្ពុជានឹងឈ្នះមុនចប់ទឹកទី៥ បើទោះជាកីឡាករថៃគឺជើងខ្លាំងម្នាក់ ដោយសារសម្អាងថា ពុទ្ធ ឆាយរិទ្ធី មានប្រវត្តិប្រកួតច្រើនជាង និងសំបូរបច្ចេកទេសជាង។ បញ្ចបប់ការប្រកួតក្នុងទឹកទី២ លោកកាន់តែមានជំនឿចិត្តទៅលើកីឡាករកម្ពុជា ជាពិសេសនៅពេលដែលគេមានឱកាសទាត់ជើងក្រោមម្ដងជាពីរដង ធ្វើអោយកីឡាករថៃបិះនឹងខូចជើងម្ខាង។ យ៉ាងណាមិញ កីឡាករថៃបានបញ្ចេញថ្វីដៃឆ្លើយតប ហើយធ្វើអោយកីឡាករ ពុទ្ធ ឆាយរិទ្ធី ប្រឈមនឹងការទ័លទី។ កីឡាករថៃ វ័ធកែងផង ទាត់តបតផង ធ្វើអោយអ្នកទស្សនាចង់បុកពោះជំនួស ដោយការប្រកួតរបស់អ្នកទាំងពីរកាន់តែពិបាកមើលថាអ្នកណាសមនឹងឈ្នះ នៅពេលការប្រកួតកាន់តែឡើងកំដៅ។

លោក ញាណ សុធី សម្ដែងអារម្មណ៍អបអរ ដែលបញ្ចប់ការប្រកួត កីឡាករកម្ពុជា ទទួលបានជោគជ័យដោយពិន្ទុ ដោយសារតែក្នុងទឹកទី៥ គេវាយកីឡាករថៃបានល្អ ហើយបានទាំងធ្វើអោយកីឡាករថៃចាញ់ទាំងអស់ចិត្ត។ បច្ចេកទេសច្រើនយ៉ាងត្រូវបានកីឡាករកម្ពុជាយកមកប្រើគ្មានសល់ ថ្វីដ្បិតតែធ្វើអោយកីឡាករថៃរងការអាម៉ាស់នៅក្នុងថ្ងៃនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here