ឌុន រដ្ឋា បរាជ័យក្រោមដៃអ៊ីរ៉ង មិនគួរជឿ

0

គ្មានអ្នកណានឹកស្មាននោះទេថាលទ្ធផលប្រដាល់រវាងកីឡាករកម្ពុជា ឌុន រដ្ឋា និងកីឡាករអ៊ីរ៉ង់ជើងថ្មី កាលពីថ្ងៃទី៩ ធ្នូ គឺកីឡាករកម្ពុជា ក្លាយជាអ្នករងការអាម៉ាស់ ដោយក្រៅពីចាញ់ពិន្ទុក្រោមដៃបរទេសដែលមានប្រវត្តិទើបឡើងរេញបាន១៥ដង ក៏ត្រូវកីឡាករក្មេងខ្ចីខាងផ្នែកសមត្ថភាពរូបនេះវាយអោយរាប់ដល់ទៅ៣ដងក្នុងរយៈពេល៥ទឹក។ យ៉ាងណាមិញ ក៏សរសើរផងដែរដែលកីឡាករកម្ពុជាអាចតស៊ូបាន ដែលមានន័យថាដឹងថាខ្លួនបរាជ័យទៅហើយ នៅតែទ្រាំ៥ទឹក មិនព្រមបោះបង់ការប្រកួត។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ មានអ្នកទស្សនាយ៉ាងកកកុញមួយនេះ កីឡាករ ឌុន រដ្ឋា ដែលត្រូវគេថាជាកូនសិស្សរបស់កីឡាករជើងចាស់ អេ ភីថង រូបនេះ ប្រឹងប្រែងជាមួយគូប្រកួត មកពីអ៊ីរ៉ង់ឈ្មោះ Abolfazl យ៉ាងខ្លាំង ប៉ុន្តែគេនៅតែភ្លាត់អោយកីឡាករបរទេស វាយអោយរាប់២ដងភ្លាមៗ នៅទឹកទី១។ ការប្រកួតទាំងមូលធ្វើអោយអ្នកគាំទ្រ កញ្ជ្រោលយ៉ាងខ្លាំង ជាពិសេសក្នុងពេលកីឡាករបរទេស កាន់តែវាយសម្រុកបានល្អ ហើយវាយអោយកីឡាករកម្ពុជារាប់ជាលើកទី៣ នៅទឹកទី៣។ ទោះជាកីឡាករ ឌុន រដ្ឋា បានវាយប្ដូរក្នុងទឹកទី៤ និងទឹកទី៥ ក៍នៅតែចាញ់ប្រៀបគូប្រកួតបរទេស។ ប៉ុន្តែកីឡាករកម្ពុជា ក៍បានទទួលការសរសើរផងដែរក្រោយពេលបរាជ័យ ដោយអះអាងថាកីឡាករអុីរ៉ង់ខ្លាំងម្លឹងហើយត្រូវគូប្រកួតវាយអោយរាប់៣ដង ដែលដឹងថាត្រូវតែចាញ់ទៅហើយ គឺនៅតែតស៊ូដល់ទឹកចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here