លើកឧទាហរណ៍ជ្រុលមួយពេល ពេលនេះ លោកគ្រូជោគជ័យ សៀវ សុផល ចេញមុខសុំទោស

0

វីដេអូរបស់លោកគ្រូជោគជ័យ សៀវ សុផល ដែលបានលើកឡើងពីករណីរបស់មេធាវី បានធ្វើអោយមានការចាប់អារម្មណ៍ដោយសារតែខ្លឹមសារដែលលោកបានលើកឡើងនោះ គឺចង់បង្ហាញថា ទោះជាមេធាវីពូកែប៉ុណ្ណាក៏មិនប្រាកដថាជោគជ័យនោះដែរ ប្រសិនបើខ្វះតិចនិចដើម្បីជោគជ័យ និង ឱកាស។ ឧទាហរណ៍របស់លោក គឺជាកម្លាំងចិត្តមួយធ្វើអោយមនុស្សកាន់តែយល់ពីតម្លៃនៃភាពជោគជ័យ តែទន្ទឹមនឹងការចាប់អារម្មណ៍ចំពោះសារដែលលោកបានយកករណីរបស់មេធាវីម្នាក់មកលើកឧទាហរណ៍ ក៏ទទួលបានប្រតិកម្មពីក្រុមមេធាវីមួយក្រុមផងដែរ ដោយក្រុមមេធាវីទាំងនោះយល់ថា ការលើកឧទាហរណ៍បង្កអោយប៉ះពាល់ដល់មុខមាត់របស់មេធាវី។

ជាការបញ្ចប់ចម្រូងចម្រាស់ គេឃើញលោកគ្រូ សៀវ សុផល បានសម្រេចចិត្តសុំទោសជាសាធារណៈ ដែលអ្នកតាមដានយល់ថា នេះគឺជាការទទួលខុសត្រូវមួយ ខណៈដែលឧទាហរណ៍របស់លោកគឺមិនបានសំដៅចំពោះមេធាវីណាម្នាក់ ហើយក៏គ្រាន់តែជាសារដាស់អារម្មណ៍ពីមុខរបរមួយ ដើម្បីបង្ហាញពីដំណើរជោគជ័យនោះ។

ខាងក្រោមនេះគឺលិខិតសុំទោសជាសាធារណៈរបស់លោកគ្រូ កាលពីពេលថ្មីៗ៖


LEAVE A REPLY

Please enter your comment!
Please enter your name here