មូលហេតុ ៨យ៉ាង អ្នក​គួរតែ​ទទួលទាន​ទឹក​ម្នាស់​ជា​រៀងរាល់​ព្រឹក

0

គ្រប់គ្នា​ប្រហែលជា​ដឹងថា ការទទួល​ទាន​ទឹក​ក្តៅ​ឧណ្ឌៗ ឬ​ទឹក​ក្តៅ​ឧណ្ឌៗលាយ​ជាមួយ​ទឹកក្រូច​ឆ្មារ មួយ​កែវ​នៅពេល​ព្រឹក គឺជា​ទម្លាប់​ដ៏​ល្អ​បំផុត​ក្នុងការ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ និង​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ។ ក៏ប៉ុន្តែ មិនមែន​មានតែ​ភេសជ្ជ:ពីរ​មុខ​នេះ​ទេ បើ​យោងតាម​អ្នកជំនាញ​អាហារូបត្ថម្ភ​បាន​បង្ហាញថា ទឹក​ម្នាស់ ក៏មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ ព្រោះ​វា​មាន​ផ្ទុក​វីតាមីន C អង់ស៊ីម ព្រមទាំង​មីក្រូ​សារជាតិ​ជាច្រើន។

ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​ទាំង ៨ចំណុច​នៃ​ការ​ទទួលទាន​ទឹក​ម្នាស់​ជា​រៀងរាល់​ព្រឹក៖

១.ទឹក​ម្នាស់ មាន​ផ្ទុក​វីតាមីន A បេ​តា​ការ៉ូ​ទីន ដែល​ល្អ​បំផុត​សម្រាប់​ភ្នែក។ ប្រសិនបើ​អ្នកទទួល​ទាន​ជា​រៀងរាល់ថ្ងៃ វា​អាចជួយ​ការពារ​ភ្នែក​របស់​អ្នក​ជៀស​ផុតពី​បញ្ហាផ្សែងៗរហូតដល់​ចាស់។

២.ការសិក្សា​មួយ​បាន​បង្ហាញថា សារធាតុ bromelain ដ៏​សម្បូរបែប​នៅក្នុង​ផ្លែ​ម្នាស់ អាចជួយ​រារាំង​ប្រភេទ​នៃ​ជំងឺមហារីក​មួយចំនួន។

៣. សារធាតុ bromelain ត្រូវបានគេទទួលស្គាល់ ជា​អង់ស៊ីម ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ការជួយ​គាំទ្រ​ដល់​ការរំលាយ​អាហារ។

៤.ទឹក​ម្នាស់ សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាចជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​បាន​យ៉ាង​ងាយ។

៥.មុខងារ​មួយទៀត​នៃ​ទឹក​ម្នាស់ គឺ​វា​អាចជួយ​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត​នៅក្នុង​ពោះវៀន និង​ថ្លើម​យ៉ាង​មាន​ប្រសិទ្ធភាព។

៦.ការទទួល​ទាន ទឹក​ម្នាស់ ជាប្រចាំ​អាចជួយ​ទប់​ស្តា​ត់​កំណកកំបោរ មិន​ឲ្យ​នៅ​ស្អិត​ជាប់​តាម​ជើងធ្មេញ និង​រក្សា​ធ្មេញ​ឲ្យ​ស្អាត​ជានិច្ច។

៧.សារធាតុ​អ៊ី​យូ​ដ និង bromelain ត្រូវបាន​គេ​រកឃើញ​នៅ​ក្នង​ទឹក​ម្នាស់ អាចជួយ​បង្ការ​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត។

៨.អត្ថប្រយោជន៍​ចុងក្រោយ​នៃ​ទឹក​ម្នាស់ គឺ​វា​អាចជួយ​កាត់បន្ថយ​ការ​រលាក​នៅក្នុង​ខ្លួន និង​បង្ការ​បញ្ហា​សុខភាពផ្សេងៗទៀត។

ចំណាំ៖ បើទោះបីជា​ទឹក​ម្នា​ស់មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលប់ ទៅលើ​សុខភាព​យ៉ាងណាក្តី ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ក្រពះ​គួរតែ​ជៀសវាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here