អានហើយ ទើបដឹងហ្វេនម្នាក់នេះ ស្រឡាញ់ ជ័យ សុវ៉ាត ផ្កាប់មុខដល់ម្លឹង!

0

មិនដឹងថាមានទំនាក់ទំនងគ្នាតាំងពីពេលណានោះទេ ប៉ុន្តែយោងតាមហ្វេសប៊ុករបស់អ្នកលេងឈ្មោះ«ទេពធីតា កំសត់ស្នេហ៍» ត្រូវគេឃើញផុសពីសកម្មភាពរបស់តារាចម្រៀង លោក ជ័យ សុវ៉ាត ដែលមិនខុសពីអ្នកតាមដានសកម្មភាពរបស់លោកយ៉ាងជាប់លាប់តែម្ដង ដោយរូបភាពចាស់ៗរបស់លោកក៏ត្រូវគេឃើញបង្ហោះនៅក្នុងអាក់ខោននេះ យ៉ាងផុសផុលផងដែរ។ អ្វីដែលគេកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺនៅពេលបានអានសារដែលបានបង្ហោះឡើយ ហើយមានន័យឡើងកប់តែម្ដង ដែលធ្វើអោយគេដឹងថាលោក ជ័យ សុវ៉ាត មានស្នេហ៍ដល់ម្លឹង!។

ម្ចាស់ហ្វេសប៊ុក«ទេពធីតា កំសត់ស្នេហ៍»បានសរសេរបង្ហោះភ្ជាប់នឹងរូបជាច្រើនសន្លឹករបស់លោក ជ័យ សុវ៉ាត ថា «មិនមែនស្រក់ទឹកភ្នែកដោយសារតែឃើញគាត់ហូរទឹកភ្នែកទេ តែស្ដាប់ការសម្ភាសន៍គាត់មិនដឹងជាទឹកភ្នែកមកពីណាហូរសឹងមិនឈប់។ តាំងពីញុមគាំទ្រគាត់មក គាត់មិនដែលធ្វើអោយខ្ញុំមានអារម្មណ៍សោកស្ដាយនឹងគាំទ្រគាត់ឡើយ មានតែកាន់តែស្រឡាញ់ខ្លាំងឡើង ព្រោះថាទឹកចិត្តល្អសឹងរកលែងបានទៀតលើលោក ព្រោះល្អហួសការនិយាយបកស្រាយ ទោះគាត់តារាសាន់ដេទើបនឹងរះចំណូលថ្មីរបស់សាន់ដេក៏ពិតមែន តែញុមអាចនិយាយពាក្យក្នុងចិត្តញុមបានថា ស្រឡាញ់លើសតារាជើងចាស់គ្រប់គ្នា ដែលញុមធ្លាប់គាំទ្រពីមុនមក។ សុំសរសើរដល់ទឹកចិត្តបង មិនដែលចេះខឹង មិនដែលធ្វើអោយញុមខកចិត្តនឹងបង ទោះខ្ញុំមិនដែលមានអ្វីជូនបងក៏ដោយ តែសម្រាប់ទឹកចិត្តស្រឡាញ់បងមានជានិច្ច សង្ឃឹមថាញុមនឹងមានឱកាសបានជួបបងទៀត Idol # ស្រឡាញ់បងស្មោះអូនខុសមែនទេ!»។

ជ័យ សុវ៉ាត មិនត្រូវគេឃើញបញ្ចេញចំណាប់អារម្មណ៍គួរអោយកត់សម្គាល់ណាមួយ ក្រោយពីអ្នកលេងហ្វេសប៊ុករូបនេះ បង្ហោះហើយTage អោយឃើញនោះទេ តែលោកបានបញ្ជាក់សញ្ញារំភើបចិត្តឆ្លើយតប ក្រោយការបង្ហោះឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here