ម៉ាដូណា និយាយពីតំណែង Brand Ambassador សិប្បកម្មរ៉ារី

0

ក្នុងព្រឹត្តិការណ៍ពិពរណ៌ផលិតផលម្ហូបអាហារនៅកោះពេជ្រ ដែលបានធ្វើឡើងតាំងពីថ្ងៃទី១៨ តុលា គេឃើញតារាកំប្លែងភ្លែកលិបលោក ម៉ាដូណា បង្ហាញមុខស្ទើររាល់ថ្ងៃ ដោយលោកបញ្ជាក់ថាខ្លួនគឺជាតំណាងផលិតផលរបស់សិប្បកម្មរ៉ារី ក្រោយត្រូវបានម្ចាស់ផលិតផលជ្រើសជា Brand Ambassador។ យ៉ាងណាមិញ លោកថាខ្លួនមិនមានកុងត្រាក្នុងការងារនេះទេ តែលោកបានទទួលតំណែងផ្សព្វផ្សាយផលិតផលប្រភេទនេះផ្ដាច់មុខប្រមាណជា៤ឆ្នាំមកហើយ ដោយគម្រោងនឹងបន្តរយៈពេលច្រើនឆ្នាំបន្តទៀត។

លោកម៉ាដូណា និយាយថា រយៈពេល៤ឆ្នាំមកហើយដែលអ្នកនាងភាព ម្ចាស់សិប្បកម្មរ៉ារី បានជ្រើសអោយលោកធ្វើជាតំណាងផលិតផលទឹកម្ទេស និងទឹកត្រីដែលជាស្នាដៃខ្មែររបស់សិប្បកម្មរ៉ាវី ដោយមិនមានកុងត្រា។ ខ្លួនក៍មិនបានទទួលតម្លៃខ្លួនផ្ដាច់មុខក្នុងនាមជាអ្នកតំណាងផលិតផលនោះដែរ ប៉ុន្តែខ្លួនពេញចិត្តនឹងធ្វើជាតំណាង ដោយមិនមានកុងត្រា និងតម្លៃខ្លួនផ្ដាច់មុខ ព្រោះតែចង់លើកស្ទួយផលិតផលរបស់ខ្មែរ។ ក្រៅពីលោក ក៏មានតារាផ្សេងទៀតត្រូវបានជ្រើសអោយធ្វើជាតំណាងផងដែរ ដោយគ្រាន់តែក្នុងចំណោមតារាទាំងនោះ រូបលោកត្រូវបានសិប្បកម្មទម្លាក់ការងារអោយច្រើនជាងគេ ព្រោះតែគឺជាតំណាងផលិតផលដែលត្រូវបានជ្រើសតាំងពីដំណាក់ដំបូង ហើយរមែងទុកពេលជានិច្ច ជាមួយការងារផ្សព្វផ្សាយនានា។

លោក រតនា អ្នកគ្រប់ទូទៅប្រចាំសិប្បកម្មរ៉ារី បានថ្លែងបញ្ជាក់ថាក្នុងចំណោមតារាទាំងអស់ លោក ម៉ាដូណា ពិតជាសកម្មជាងគេនឹងការងាររបស់សិប្បកម្មប្រាកដមែន ដោយសារតែលោកគឺជាតំណាងផលិតផលធំ ហើយលោកក៏មានភាពកំប្លុកកំប្លែង ត្រូវនឹងការចង់បានគ្រប់ពេលមានការផ្សព្វផ្សាយ។ អុីចឹងហើយទើបលោក ត្រូវបានជ្រើសអោយផ្សព្វផ្សាយផលិតផលនៅកោះពេជ្រសម្រាប់ឆ្នាំនេះ រហូតដល់៤ថ្ងៃពេញ ដោយមហាជននឹងជួបជាមួយ តារាកំប្លែងរូបនេះក្នុងស្ដង់របស់សិប្បកម្មរ៉ារី រហូតដល់ថ្ងៃទី២១ តុលា។ លោកថាវត្តមានរបស់លោក ម៉ាដូណា និងតារាជាច្រើនផ្សេងទៀតដែលត្រូវបានសិប្បកម្មជ្រើសជាតំណាង គឺជាយុទ្ធសាស្រ្តដើម្បីអោយផលិតខ្មែរមួយនេះ ឈរជើងអោយរឹងមាំ និងមិនភ័យរឿងការវាយបំបាក់របស់ផលិតផលក្រៅស្រុក។ ក្នុងនោះអ្នកនាង ភាព ដែលជាម្ចាស់សិប្បកម្ម និងជាតារាក្នុងស្ពតផលិតផលរ៉ារី ក៍បានបោះទុនពង្រីកទីផ្សារធ្វើអោយកាន់តែមានការទទួលស្គាល់ផងដែរ។ ក្រៅពីយុទ្ធសាស្រ្តតាំងពិព័រណ៌ធំៗនៅកោះពេជ្រ សិប្បកម្មរ៉ារី ក៏បានបង្ហាញខ្លួនជាប្រចាំក្នុងពិពណ៌ថ្នាក់ជាតិធំៗដូចជាបុណ្យទន្លេ និងក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ក្នុងឱកាសផ្សេងៗនាពេលកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here