ស្វាមី មាស សុខសោភា យល់ព្រមតាមចំណូលចិត្តប្រពន្ឋ

0
- Advertisement Banner -

មហាជន ជាច្រើន បានលើកសរសើរណាស់ពីទឹកចិត្ត របស់ប្តីមាស សុខសោភា ដែលសុខចិត្ត អោយប្រពន្ឋ រៀបចំចំណូលចិត្តដែលចង់ធ្វើ មិនប្រកែកប្រកាន់ឡើយ។ ពេលនេះហើយទើប មាស សុខសោភា បានដៃពេញទំហឹងធ្វើអ្វីបានដោយមិនអោយ ស្វាមីពិបាកវិញឡើយ។ មាស សុខសោភា តែង​តែចេញសារសរសើរស្វាមីរបស់នាង​ដែលជាអាណិកជនខ្មែរមកពីកា​ណា​ដាលោកអ៊ឹត រ៉ាដា នោះថាជា​បុ​រស​ម្នាក់ដែលហ៊ានលះបង់គ្រប់បែបយ៉ាង​ទាំងអស់ដើម្បី​នាង។ប៉ុន្ដែក្រោយសោភា អួតប្ដីរបស់នាងពេញៗមាត់នោះ​បែ​ជាមានអ្នកខ្លះថាស្វាមីសោភា មិនមានឃើញធ្វើការងារអីដើរតាមតែភរិយានៅឆាកតន្រ្ដីទៅវិញ ។

តែតារា​ចម្រៀ​ង​​សំនៀង​ផ្អែម​រូបនេះមិនដែលតតបឡើយ ព្រោះថាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។យ៉ាងណាតាម​ការ​សង្កេត​សកម្មភាពជាក់ស្ដែងស្វាមីរបស់សុខសោភា គឺពិតជាបានធ្វើអ្វីៗសម្របខ្លួនតាម​នាង​គ្រប់​បែបយ៉ាងទាំងអស់មែន ក្នុងនោះមានដូចជាការមិនចេះប្រចណ្ឌសោភា ផ្ដែសផ្ដាស​នោះ​ទេពោលគឺដូចជាតារារាម រូបនេះបង្ហាញភាព​ស្និត​ស្នាលគ្នាចម្លែកជាមួយលោកឆន សុ​វណ្ណា​រាជ ដោយសោភា ថែមទាំងថើបលោករាជ ទៀតនោះបែជាលោករ៉ាដា ឈមើលនិងថត​រូប​ឲ្យទៅវិញ។អ្វីដែលគូឲ្យកត់សម្គាល់ផងដែរថ្មីៗនេះសោភា កាន់តែហ៊ានលេងខ្លួនស៊ិច​ស៊ី​ដូច​​ជាពាក់អាវវៀលក្លៀកស្ដើង និងស្លៀកខោលីអូនៅអាងទឹកដើម្បីផ្សព្វផ្សាយផលិត​ផលមួយ​ដោយលោករ៉ាដា មិន​បានហាមឃាត់ឬហួងហែងភរិយារបស់លោក​ឡើយ។ អ្នកទាំង២ហាក់ ស្របចិត្តគ្នា រឿងរកសុី ហើយគេឃើញស្វាមីនាង ហាក់វាយលុកលើ ការលក់ផ្ទះ ក្នុងបុរីមួយ ដែលទើបបង្កើត ឡើងជាមួយ តារាអនឡាញល្បីឈ្មោះម្នាក។

LEAVE A REPLY

Please enter your comment!
Please enter your name here