ភ្ញាក់ផ្អើល សូដា នីតា ប្រកាសបញ្ចប់ការងារជាមួយ យ៉ែម សំអូន

0
- Advertisement Banner -

មានការភ្ញាក់ផ្អើលជាថ្មី ហើយអ្នកណាក៍ដឹងថា សូដា នីតា និង យ៉ែម សំអូន ជាមិត្តក្រុមការងារ ក្នុងអាហ្វែការ និងដៃគូកាត់នំ អាពាហ៍ពិពាហ៍យូរមកហើយ។ ប៉ុន្តែសុខៗ ស្រាប់តែផ្ទុះការអន់ចិត្តគ្នាដោយមិនដឹងថា រឿងនោះកប់ក្នុងចិត្តបែបណាទើប អ្នកនាង សូដា នីតា ប្រកាសផ្តាច់រាល់ការងារជាមួយលោក សំអូនផឹងតែម្តង។

សូដា នីតា បានបង្ហោះ សារ នាវេលា ថ្ងៃត្រង់ទី២៩ មិនា ២០២២ ថា «១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយ នាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឃប់ទាំងអស់❌❌❌ មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាអោយគេខុស១០០ដងដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ ! កញ្ចក់ អាចឆ្លុះខ្លួនមុខរបស់យើងពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគល្អខ្លះផង !»

ភ្លាមៗ ចន ច័ន្ទលក្ខិណា បានខមមិនថា មានរឿងអីនិយាយគ្នាស្ងាត់ៗអូន។ខណៈមិត្តសិល្បករជាច្រើនផ្ទុះ ចម្ងល់។ រង់ចាំមើលថា មិត្តភាពមួយនេះទៅជាបែបណា ក្នុងពេលមនុស្សរាប់គ្នាយូរខែឆ្នាំ ដូចបងដូចប្អូនមកហើយនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here