ហ្វេនៗ អស់កង្វល់ក្រោយ លេចមុខ បេក្ខភាពប្រុសស្អាតក្នុងឈុតតំណាងជាតិនៅថៃ

0

មុននេះ កម្លោះរូបសង្ហាមាន មាឌឌាំង សុវណ្ណ គីរីដា បានបង្ហាញមុខ មកវិញហើយក្នុងការប្រកួត Mister Global International នៅប្រទេសថៃ។ សំណួរជាច្រើនបានចោទសួរថា ប្រុសស្អាតតំណាងកម្ពុជារូបនេះ បាត់ស្រមោលទៅណា២ឬ៣ថ្ងៃនេះ ស្របពេលលោកចេញ ពីកម្ពុជាហោះទៅថៃ តាំងពីថ្ងៃទី៧ មីនា មក។

យ៉ាងណាក៍ដោយ ទស្សនិកជន ក៍ដូចជាហ្វេនៗជាច្រើន បានបាត់ការព្រួយបារម្មណ៍ ដោយសារតែគេ បានឃើញវិដេអូ លោកគីរីដា ចេញមុខនិយាយ ក្នុងឈុតតំណាងជាតិ ប្រកបដោយទឹកមុខស្រស់បស់ មិនមានអ្វីកើតឡើងឡើយ។ លោកនៅមិនទាន់មានពេល បញ្ជាក់ឡើយថា ខ្លួនបាត់ទៅទីណា មួយរយៈនេះដោយសាររឿងអ្វី ឬមានហេតុផលស្មានមិនដល់។

នៅពេលនេះ អ្វីៗបានត្រឡប់មកធម្មតាវិញហើយ ។ ដូចនេះរឿងដែលត្រូវធ្វើចាំបាច់គឺលើកកម្លាំងចិត្តអោយ បេក្ខភាពរូបនេះអោយតស៊ូ យកឈ្នះគ្រាបានឱកាសលើឆាកអន្តរជាតិ។ នេះក៍ជាពេលប្រទេសនីមួយៗសាងមុខមាត់ដូចៗគ្នាផងដែរ។