ពេជ្រ សោភា និងគូស្នេហ៍ លើកពេលរៀបការដល់ទៅ3ដង ក្រោយភ្ជាប់ទំនាក់ទំនងគ្នាជាង៤ឆ្នាំ

0

ហោចណាស់៣លើកមកហើយ ដែលពេជ្រ សោភា និងឆឹម សក្កដា មិនអាចយកឈ្នះការសំពះផ្ទឹមបាន ក្រោយពេលចងក្រងចំណងស្នេហា អោយគេបានដឹងឭគ្រប់គ្នា។ យ៉ាងណាមិញ លោក ឆឹម សក្កដា ហាក់ទទូចអោយ ពេជ្រ សោភា ឆាប់ចូលរោងការ ដើម្បីបញ្ជៀសពាក្យស្នេហ៍ក្លែងក្លាយ។ រីឯសោភាវិញ ហាក់មិនទាន់មានការប្រញាប់ប្រញាល់ និងបន្តស្ងប់មិនឆ្លេឆ្លាបញ្ហានេះ។
ព្រោះកូវីដ​ហើយ​ដើម្បីកុំឲ្យខាកខានគ្រងឈុតកូនក្រមុំជាលើកទី៤សោភា នៅស្ងៀម​ពេ​លដែល​ប្រុសក្មេងឆឹម សក្កដា រំអុកសុំ​រៀបការ​នៅ​ឆ្នាំ២០២២។ទោះជា​យ៉ាងណាដោយសារ​តែរយៈពេល​ចុងក្រោយនេះស្ថានភាពកូវីដហាក់ចុះខ្សោយ​ខ្លាំងទើប​ធ្វើឲ្យតារា​មួយ​ចំនួន​ចាប់​ផ្ដើម​គិតគូរឿងរៀបការសារជាថ្មីឡើងវិញក្នុងនោះដែរមានដូចជានាងវីរៈ និច្ច បានលាភាពក្រមុំ​ដោយដឹក​ដៃ​លោក​ខៀវ ពេជ្រ ថៅកែ​ផ្ទះសំណាក់ក្រុងកំពង់សោមរៀបការកាលពីថ្ងៃទី១៦​ខែ​តុលា ទៅហើយ។
ពេជ្រ សោភា វិ​ញនាង​នៅ​តែរារែកចិត្តហើយការមិនព្រមផ្ដល់​ចម្លើយ​រៀបការរបស់​នាងធ្វើឲ្យប្រុសរូបសង្ហារសក្កដា ចាំ​ឡើងផ្សារភ្នែកអស់ទៅហើយ ព្រោះ​​តែ​សោភា មិន​ហ៊ានប្រថុយ​ក្រាបផ្ទឹមនេះ​ហើយ​នាង​ថែមទាំងដាក់បម្រាមហាមសក្កដា ចេញចូល​ផ្ទះឬ​បន្ទប់នាង​គេង​ផ្ដែសផ្ដាស​ទៀត​ផង ពិសេសគឺពេលយប់ព្រលប់ដែលធ្វើឲ្យសក្កដា កាន់តែ​មួម៉ៅព្រោះថាគូស្នេហ៍តារា​មួយ​ចំនួនទៀត​ពួក​គេចេញចូលផ្ទះគ្នាចង់​ពេលអាទ្រាធស្មើ​ណាក៍​បាន​តែសោភា វិញបែជាថា “ម៉ាក់ដឹងម៉ាក់វ៉ៃ” ទៅវិញ។
  ពេជ្រ សោភា ស្ថិតក្នុងចំណោមអ្នកមេម៉ាយមានទ្រព្យស្ដុក​ស្ដមនៅឆ្នាំ២០២១​នេះ​មាន​ដូច​ជាអ្នកនាងកែវ និសា,ចន ច័​ន្ទល​ក្ខិណា,ឈួន សុវណ្ណឆ័យ និងម៉េង កែវពេជ្ជតា ជាដើម​។​ប៉ុន្ដែមានតែសោភា ម្នាក់ប៉ុណ្ណោះដែលជ្រើសស្នេហ៍ថ្មីជាប្រុសក្មេង​ហើយនាងបានលើក​ពេល​រៀបការដល់ទៅ៣លើកជាប់ៗគ្នា ហេតុនេះហើយគេរងចាំមើលថាតើសោភា-សក្កដា នឹង​ក្លាយ​ទៅជា​ប្ដីប្រ​ពន្ធគ្នាស្របច្បាប់នៅពេលខាងមុខដូចពួកគេថា​ជាស្នេហ៍ពិតមែនឬមួយក៍​នៅតែជា​ល្ខោន​​ដូចមនុស្ស​ភាគច្រើន​ម៉ៃទៅលើពួកគេ?

LEAVE A REPLY

Please enter your comment!
Please enter your name here