មានហេតុផលបែបណាខ្លះទើប អុី វ៉ា មិនព្រមផ្លាស់ប្ដូរទ្រនំ

0

ច្រើនឆ្នាំមកហើយ ដែល កញ្ញា អុី វ៉ា បានធ្វើអោយហ្វេនៗ អ្នកតាមដាន មានការងឿងឆ្ងល់ ថា ហេតុអ្វីតារាចម្រៀង មុខកាត់ចិត្តមួយនេះ មិនទាន់ដាច់ចិត្តរើទ្រនំ។ ស្របពេលចម្រៀងថ្មីៗ ដែលចេញវាយលុកទីផ្សារឃើញថា ហាក់មានភាពស្ងប់ស្ងាត់។ម្យ៉ាងផលិតកម្មល្អៗ ដែលដឹងពីសំឡេងនាងច្រៀង គឺចាំតែត្រងបើអូខេ។
អ៊ីវ៉ា បានផាត់ចោលការទៅចូលរួមធ្វើជាសមាជិករបស់ហង្សមាស និងថោន ហើយនាងសម្រេចចិត្តបន្ដច្រៀងនៅផលិតកម្មសាន់ដេដោយគ្មានកុងត្រា។អ្វីដែលគូរឲ្យកត់សម្គាល់តាមព័តមានថាផលិតកម្មGalaxyក៍ចង់បានតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ទៅចូលរួមជាមួយខ្លួនដែរព្រោះតែនាងធ្លាប់ចេញទៅច្រៀងសម្ដែងConcertsរបស់ផលិតកមម្មមួយនេះនៅកូរ៉េជាញឹកញាប់ ខណៈដែលលោកយឹម តាស្រង់ ដែលឡើងឋានៈជាអ្នកគ្រប់គ្រងGalaxyនោះក៍ធ្លាប់ជាអ្នកនិពន្ធឲ្យនាងច្រៀងនៅសាន់ដេផងដែរ ហេតុនេះហើយតាស្រង់ ដឹងពីសម្ថភាពនាងទើបចង់រួមការងារជាមួយគ្នាសារសារជាថ្មី។
តាមព័តមានថាអ៊ីវ៉ា ត្រូវបានថៅកែផលិតកម្មសាន់ដេផ្ដល់សិទ្ធិពិសេសឲ្យនាងតាមរយៈបទចម្រៀងណាមួយដែលផលិតកម្មទម្លាក់ឲ្យនាងច្រៀងបើនាងស្រលាញ់ពេញចិត្តចាំ ច្រៀងតែបើមិនចូលចិត្តបទនោះទេនាងអាចមានសិទ្ធិបដិសេធច្រៀងបាន។ប្រភពបានឲ្យដឹងថាសាន់ដេមិនចង់បាត់បង់អ៊ីវ៉ា នោះទេក្រោយពីផលិតកម្មនេះរបូតអតីតតារារបស់ខ្លួនដល់ទៅ៤ដួងធ្លាក់ក្នុងកណ្ដាប់ដៃហង្សមាសមានដូចជាឱក សុគន្ធកញ្ញា,ខេមរៈ សីរីមន្ដ,សុខ ស្រីនាង និងនីកូ នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here