អេដវីន ទទួលបានសេរីភាពភ្លាម រត់ទៅសាងផ្នួស

0

តារាសម្តែងប្រុស យិត មាសឧស្សាហ៍ ហៅ អេដវីន បានត្រូវជាប់ពន្ធនាគារកាលពី២ខែមុន ដោយសារបានប្រព្រឹត្តអំពើហិង្សាបង្ករបួសស្នាមយ៉ាងដំណំ ទៅលើអតីតគូស្នេហ៍អ្នកនាង សុទ្ធ បញ្ចការ ដែលបានក្លាយជាប្រធានក្តៅគគុក និងផ្ទុះការវែកញែកផ្អើលពេញបណ្តាញសង្គមតែម្តង។
អ្វីដែលគួរឲ្យស្រណោះជាខ្លាំងនោះ គឺកាលពីប៉ុន្មានសប្តាហ៍មុននេះ អ្នកម្តាយ អេដវីន បានទទួលមរណភាពដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ ខណៈកូនប្រុស អេដវីន ដែលត្រូវបានដឹងថា ជាកូនស្រលាញ់អ្នកម៉ាក់ខ្លាំងនោះ មិនបានចូលរួមជូនដំណើរលើកចុងក្រោយ របស់អ្នកមានគុណបានឡើយ។
ពេលនេះ តារាសម្តែងលោក អេដវីន ត្រូវបានដោះលែងឲ្យមានសេរីភាពនៅក្រៅឃុំវិញហើយៗ បន្ទាប់ចេញពីពន្ធនាគារ តារាសម្តែងរូបនេះ ក៏បានរត់ទៅបួសនៅក្នុងវត្តមួយកន្លែង ដោយមិនដឹងថា បួសព្រោះស្នេហ៍ ឬ ដើម្បីសងគុណដល់អ្នកម្តាយរបស់គាត់ដែលបានលាចាកលោកទៅហើយនោះទេ។
តែយ៉ាងណាមិញ គេនៅមិនទាន់ដឹងនៅឡើយទេថា តើអតីតតារាសម្តែងរូបនេះ នឹងបន្តការងារសិល្បៈឡើងវិញ ឬក៏យ៉ាងណានោះទេ ក្រោយពេលដែលលាចាកសិក្ខាបទមកវិញ ខណៈដែលទស្សនិកជនជាច្រើននៅតែសម្តែងសោកស្តាយចំពោះកំហុសជ្រុលជ្រួសរបស់គាត់ ដែលនាំឲ្យមានរឿងរ៉ាវការខកខានចូលរួមសម្តែង។ តែយ៉ាងបែបនេះក្តី អ្នកគាំទ្រជាច្រើន រំពឹងថានឹងមានផលិតករផ្តល់ឱកាសសម្រាប់អតីតតារាសម្តែងរូបនេះ៕