មុនចេញទៅអាមេរិក គូដណ្ដឹងតារាចម្រៀង ចំរើន សុភក្រ ឱបលាទាំងអួលដើមក

0

កញ្ញាចំរើន សុភ័ក្រ បានចាកចេញទៅ អាមេរិក កាលពីប៉ុន្មានថ្ងៃមុននេះ ធ្វើអោយមិត្តអ្នកគាំទ្រ មានការចាប់អារម្មណ៍ ព្រោះស្ងាត់ តារាទើបតែឡើងកូដនេះឡើងដល់ទឹកដីជឿនលឿនសុីវិល័យ។ មិនដឹងថា ដំណើរទៅកាន់ អាមេរិកនេះជាដំណើរ កម្សាន្តឬ មានភារៈកិច្ចសម្តែងនៅទីនោះឡើយ។
ចំរើន សុភក្រ័ បើនិយាយពីឱកាសបាន ទៅដល់ដី អាមេរិកកន្លងទៅ បានប៉ុន្មានជើងរួចមកហើយ ដោយមានការស្វាគមន៍ពី បងប្អូនខ្មែររស់នៅទីនោះយ៉ាងខ្លាំង។ ក្នុងបរិយាកាសកូវីដ កំពុងវាយលុកផងនោះ ស្រាប់តែ សុភក្រ័ហោះដល់ ទឹកដីមហាអំណាយយ៉ាងព្រងើយ។ នេះបញ្ជាក់ថា តារាហង្សមាស៣ដួងហើយ បានដល់ដី អាមេរិកព្រមៗគ្នា ដោយទី១ សុគន្ឋ និសា ចាន់ កែវនិមល និងសុភក្រ័នេះឯង។ ដំណើរចេញទៅUSA របស់ សុភក្រ័ ឃើញមានការ ជូនពរពី ក្រុមគ្រួសារនាង មុនចេញពីប្រទេស។ អ្វីដែលគេដឹង គឺគូដណ្តឹងរបស់ ចំរើន សុភក្រ័ បានឱប មនុស្សជាទីស្រឡាញ់ នៅព្រលានយន្តហោះ លាមួយរយៈ ហើយនឹងវិលមកវិញឆាប់ៗ។
ចំរើន សុភក្រ័ បានបង្អាក់ដំណើររៀបការមួយ អន្លើសិន ក្រោយពេលសន្ទុៈ សិល្បៈហក់ឡើង និងកាន់តែលេចធ្លោ។ នាងបានក្លាយជាមនុស្សមាន អ្នកគ្រប់គ្រងមើលថែច្រើនឆ្នាំមកហើយ គ្រាន់តែមិនទាន់ដល់ថ្ងៃ ចូលរោងសំពះផ្ទឹម។ ការជោគជ័យលើ សិល្បៈមកទល់ពេលនេះ ក៍ហែលឆ្លងនូវ ភាពតស៊ូ ជាច្រើនដំណាក់កាល មិនមែនជារឿងលេងសើចនោះទេពិសេសការប្រឡង។

LEAVE A REPLY

Please enter your comment!
Please enter your name here