ណុប បាយ៉ារិទ្ធ ត្រៀមឡើងឆាកជាថ្មី ក្រោយសម្ងំព្យាបាលជម្ងឺរកូវីដសះស្បើយ100%

0

តារាចម្រៀងចាស់វស្សាលោក ណុប បាយ៉ារិទ្ធ​ បានវិលមកកាន់ក្បាលមេក្រូក្នុងអាជីពចម្រៀងរបស់ខ្លួនជាថ្មីឡើងវិញ បន្ទាប់ពីខកខានក្រោយឆ្លងជំងឺកូវីដ១៩។តារាចម្រៀងរូបនេះនឹងឡើងបង្ហើរសំនៀងនៅឆាកប្រគុំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ហង្សមាសនៅរសៀលថ្ងៃទី៤​​​ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពីលោកបានជាសះស្បើយពីជំងឺកូវីដ១៩ ប្រមាណជាង២ខែមក។
លោកថារយៈពេលជិត២ខែហើយដែលខ្ញុំបានជាសះស្បើយពីជម្ងឺកូវីដ-១៩ដោយយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ក្នុងការព្យាបាលរបស់ក្រុមគ្រូពេទ្យជួរមុខអាវសរនៅសណ្ឋាគារ the great Duke ។លោកបញ្ជាក់ថា សម្រាប់សុខភាពរបស់ខ្ញុំក្នុងពេលនេះផ្ទាល់គឺ ល្អ រឹងមាំ មានកម្លាំងធម្មតា ហើយរយៈពេលជិត២ខែនេះខ្ញុំបាទក៏មិនទាន់បានបង្ហាញខ្លួននៅលើឆាកតន្ត្រីណាមួយដែរ តែក៏ជឿជាក់ថាបណ្តារអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ នៅតែនឹកខ្ញុំ នៅតែរង់ចាំខ្ញុំ នៅតែចង់ឃើញខ្ញុំ ហើយខ្ញុំក៍មិនអាត្មានិយមរហូតដល់មិនខ្វល់ពីអារម្មណ៍អ្នកគាំទ្រដែរដរាបណាអ្នកទាំងអស់គ្នាមិនរើសអើងអ្នកដែលជាដាច់១០០%ហើយនៅតែខ្លាចទៀត ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់ពេលនេះគឺ ជួបគ្នាឆាប់ៗនៅអ្វីដែលថ្មី ដែលអ្នកទាំងអស់គ្នាមិននឹកដល់ តែមិនទាន់ប្រាប់ទេទុកអោយឆ្ងល់ មិនចឹងមានអីតាមដាន ។ គិតយូរណាស់ទម្រាំok តែគិតថាគួរតែដល់ពេលok
Okជួបគ្នាឆាប់ៗមិនព្រមនៅស្ងាត់ស្ងៀមអោយបងប្អូនរង់ចាំយូរទេ។
ឆ្លងកាត់រឿងរ៉ាវដ៏គួរអោយភ័យខ្លាចមួយគឺការបានជាសះស្បើយ១០០%ពីជម្ងឺកូវីដ-១៩ ខ្ញុំកាន់តែរឹងមាំ ហើយមានអារម្មណ៍ថាខ្លួនឯងទទួលបានបទពិសោធន៍ជីវិតមួយដែលរាប់ទុកថាជាសំណាងផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here