ជិតដល់ថ្ងៃបិទបញ្ចប់ការបួសអ្នកស្រី រ៉េត រ៉ូស បង្ហើបគម្រោងសម្រុកចូលសម្ដែងឱ្យកាន់តែខ្លាំង

0

រយៈពេលប្រមាណ មួយរយៈមកហើយដែលតារាសម្តែងជើង ចាស់រ៉េត រ៉ូស អាក់ខានដើរថតសម្តែង ព្រោះតែការបំពេញសីល សមាធិនៅលើភ្នំដងរែកខេត្តព្រះវិហារ។ ការបួស អាស្រ័យព្រះធម៌នេះ មិនដឹងថា មានមូលហេតុអ្វីដែលអ្នកស្រីចង់បំពេញនោះទេ ខណៈដែលការថតសម្តែងកំពុងមមាញឹក។
អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េត រ៉ូស បានទទួលឱកាសថតសម្តែងជាច្រើនរឿង បន្ទាប់ពីផលិតករមើលឃើញអំពី ទេពកោសល្យដ៍បុិនប្រសព្វរបស់អ្នកស្រី។ ម្ល៉ោះហើយគ្រប់ការសម្តែងតាម ផលិតកម្មឃើញថា អ្នកស្រីនៅតែមានទីផ្សារមិនអន់ជាងតួក្មេងៗប៉ុន្មានឡើយ។ រីឯការបួសរៀនធម៌នេះ ក៏ត្រូវបានបង្ហើបថាជិតដល់ថ្ងៃបិទបញ្ចប់ ។ អ្នកស្រីនឹងវិលមកកាន់ ការសម្តែងអោយបានខ្លាំងដូចពីមុនឡើងវិញ។
ភ្ជាប់និស្ស័យជាមួយព្រះ ជាមួយព្រះធម៌ ប្រហែលជាតារាសម្តែងជើងចាស់ រូបនេះយល់ជ្រាបខ្លាំង មិនខានក្នុងនាមជាអ្នកបួស។ គេរំពឹងថាក្រោយពេលចុះពីលើភ្នំ ដើម្បីអុកឡុកសិល្បៈ អ្នកស្រីពិតជាទទួលបានទីផ្សារខ្ពស់ដូចមុនដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here