បវរកញ្ញាលេខ3 ឌី សារៈក្ខិតា កំពុងធ្វើឱ្យមហាជនតាមដាន

0

កញ្ញាដ៍ស្រស់សោភា ឌី សារៈក្ខិតា ដែលជាប់ចំណាត់ថ្នាក់លេខ៣ នៃកម្មវិធីបវរកញ្ញាចក្រវាឡ២០២០បានធ្វើអោយមានការសង្ស័យជាខ្លាំងជុំវិញការបង្ហាញមុខ។មូលហេតុគេឃើញថាកញ្ញាឯក៤រូបទៀតបានបង្ហាញមុខឡើងកម្មវិធីនានាជាហូរហែរនៅឡើយតែរូបនាង។គេមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីរុញអោយសារៈក្ខិតាផ្តាច់ចេញទាំងនូវលក្ខខណ្ឌ។

ឌី សារៈក្ខិតាត្រូវបានគេលើកសរសើរថាមានសម្រស់ស្រស់សោភា គួរអោយគយគន់ទាំងរូបរាងដំណើរនិងទឹកមុខ។ដំណើរប្រឡងគេឃើញថានាងលេចធ្លោគួរសមនិង ទទួលបានពានរង្វាន់បានមួយចំនួនក្នុងដៃ។រហូតមានមតិយល់ឃើញថា ស្រីស្អាតរូបនេះនឹងឈ្នះមកុដនាឱកាសប្រកាសលទ្ឋផល។ប៉ុន្តែបែរជាលទ្ឋផលចុងក្រោយក្ខិតា ជាប់ត្រឹមលេខ៣ដោយ ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលពេលដឹងហេតុការណ៍នេះភ្លាម។

តាមដឹងសារៈក្ខិតា មានការបាក់ទឹកចិត្តខ្លាំងក្រោយពេលនាងប្រឡងដោយសារមានទាំងការសរសើរនិងបង្អាប់នាង។បវរកញ្ញាដែលតស៊ូប្រឡងនេះមកពីគេអោយតម្លៃនាងសមបានមកុដដាក់ទំនុកចិត្តពេក ទើបនាងហាក់ខ្លាចគេអន់ចិត្ត។ម្យ៉ាងការប្រកួតមានការឆ្លងកាត់នូវលក្ខខណ្ឌច្រើន និងជួបតែការប្រជែងគ្នាទើបនាងបាក់សតិអារម្មណ៍។ម្ល៉ោះហើយទើបសម្ងំនៅតែផ្ទះនិងលេចឭថាងាកទៅធ្វើការងារផ្សេងវិញ។យ៉ាងណានេះជាការលើកឡើងជ្រុងមួយ។បើផ្អែកលើការប្រឡងសារៈក្ខិតាហាក់ មានអ្នកគាំទ្រច្រើនមិនចាញ់បវរកញ្ញាផ្សេងឡើយ។ប្រសិនបើនាងដកថយពិតជាស្តាយព្រោះពេលនេះកេរ្តីឈ្មោះនាងចាប់ផ្តើមត្រដែតហើយក្រោយស៊ូលើវេទិការួចមក។

LEAVE A REPLY

Please enter your comment!
Please enter your name here