ក្មួយប្រសារសម្ដេចនាយករដ្ឋមន្ត្រី ឆ្លើយតបនឹងការបង្ហោះរបស់ លោក ម៉ៃ សុគន្ធ

0

 

បន្ទាប់ពីតារាចម្រៀងលោក ម៉ៃ សុគន្ធ បានបង្ហោះជាសាធារណៈថា ថាគ្លីនិកល្បីមួយនៅថៃបានវះកាត់ច្រមុះរបស់ខ្លួន បណ្ដាលអោយមានបញ្ហា ហើយមិនទទួលខុសត្រូវ ធ្វើអោយប៉ះពាល់ដល់ឈ្មោះរបស់គ្លីនីកនោះ គេឃើញលោកជំទាវ ហាក់ ដាណា ដែលស្វាមីរបស់លោកជំទាវគឺជាក្មួយប្រុសបង្កើតរបស់សម្ដេចនាយករដ្ឋមន្ត្រី បានចេញមុខប្រតិកម្ម។ ក្រៅពីប្រតិកម្ម លោកជំទាវក៏បានបំភ្លឺនូវបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការបង្ហោះរបស់លោក ម៉ៃ សុគន្ធ ផងដែរ។

លោកជំទាវ ហាក់ ដាណា ដែលជាដៃគូសហការបស់គ្លីនីកដែលលោក ម៉ៃ សុគន្ធ បានបង្ហោះ និង អះអាងថា គ្រោងនឹងទិញសិទ្ធិយកគ្លីនិកនេះ មកបើកនៅកម្ពុជាក្រោយកូវីត19ស្ងប់ បានអះអាងថា ក្រោយឃើញការបង្ហោះរបស់លោក ម៉ៃ សុគន្ធ លោកជំទាវដែលជាដៃគូសហការបានទាក់ទងទៅខាងពេទ្យថៃ ហើយខាងដៃគូរបស់លោកជំទាវ បានឆ្លើយបញ្ជាក់ថា លោក ម៉ៃ សុគន្ធ បានវះកាត់ច្រមុះនៅក្នុងគ្លីនីកនោះប្រមាណជា២ឆ្នាំកន្លងមកហើយ ដោយខាងពេទ្យថៃយល់ថា បញ្ហាដែលបានកើតឡើងអាចមិនមែនជាបញ្ហាវះកាត់ខ្ទង់ច្រមុះនោះ ដ្បិតបើបណ្ដាលពីបញ្ហានោះ គឺគួរតែកើតឡើងភ្លាមៗ។ យ៉ាងណាមិញ លោកជំទាវថា ភាគីខាងថៃ មិនបានបដិសេធមិនទទួលខុសត្រូវនោះ គឺស្វាគមន៍ចំពោះបញ្ហាដែលបានកើតមាន ដោយរីករាយក្នុងការព្យាបាល និង ទទួលយកការកែកុនថ្មីជូនដល់អ្នកមានបញ្ហាគ្រប់គ្នា។ អ្វីដែលលោកជំទាវដែលជាដៃគូសហការទទួលយកមិនបាន គឺភាគីថៃប្រាប់ថា មិនទទួលបានសំណើរណាមួយពីលោក ម៉ៃ សុគន្ធ នោះទេ ប៉ុន្តែស្រាប់តែឃើញលោក ម៉ៃ សុគន្ធ បង្ហោះវាយប្រហារគ្លីនីកមួយនោះ ក្នុងពេលដែលលោកជំទាវកំពុងត្រៀមចាប់ដៃយកគ្លីនីកនោះ មកបើកដំណើរការនៅក្នុងប្រទេសកម្ពុជា។ លោកជំទាវថា ភាគីលោក ម៉ៃ សុគន្ធ មានសិទ្ធិបង្ហោះបែបនេះ គឺលុះត្រាតែទាក់ទងទៅកាន់គ្លីនីក ហើយខាងគ្លីនិកមិនទទួលយកការព្យាបាលអោយឡើងវិញ តែនេះខាងគ្លីនិកនៅក្នុងប្រទេសថៃមិនបានដឹងពីបញ្ហានេះផង ទើបលោកជំទាវដែលជាដៃគូនឹងចេញមុខចាត់ការតាមផ្លូវច្បាប់ពីករណីនេះ។ 

លោក ម៉ៃ សុគន្ធ បានអះអាងថា មុនពេលលោកសម្រេចចិត្តបង្ហោះ គឺលោកបានទាក់ទងទៅប្រាប់ Guide ដែលជាអ្នកនាំទៅធ្វើច្រមុះនោះ ម្ដងជាពីរដងហើយ តែមិនមានប្រតិកម្មតប ទើបលោកសម្រេចចិត្តទៅព្យាបាលនៅពេទ្យក្នុងស្រុក ហើយក៏បង្ហោះពីបញ្ហា។ យ៉ាងណាមិញលោកអះអាងថា ក្រោយពេលបង្ហោះ គឺមានខ្សែរយៈខាងគ្លីនិកនៅក្នុងប្រទេសថៃពីរបីនាក់បានទាក់ទងមកលោក ដោយអះអាងថាខាងថៃនឹងចំណាយលើការឡើងព្យាបាលអោយលោកទាំងអស់ អោយតែលោកព្រមលុបនូវអ្វីដែលបានបង្ហោះ ប៉ុន្តែមកពីការចចារនោះ នៅមិនទាន់ច្បាស់លាស់ទើបលោកមិនទាន់លុបនូវអ្វីដែលបានធ្វើអោយភ្ញាក់ផ្អើលនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here