ផលិតកម្ម B&S Good Day ក្រុងពាលីរឿងថ្មីបែបស្ងាត់ៗ ក្នុងសម័យកូវីត១៩

0

កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០ លោក ប៊ុន ស៊ា ចាងហ្វាងផលិតកម្ម B&S Good Day ដែលជាផលិតកម្មផលិតរឿងភាគល្បីឈ្មោះមួយនៅប៉ុស្តិ៍លេខ៥ បានធ្វើពិធីក្រុងពាលីប្រកបដោយភាពស្ងប់ស្ងាត់ដើម្បីប្រកាសថតរឿងភាគថ្មី ខណៈដែលពិធីនេះ ក្រៅតែពីជាការជួបជុំទ្រង់ទ្រាយតូច ក៏មានការពាក់ម៉ាស់ និង លាងអាល់កុល ប្រកបដោយភាពប្រយ័ត្នប្រយែង។ នេះជាស្នាដៃមួយថ្មីនៅក្នុងសម័យកូវីត១៩ ដែលផលិតកម្មនេះ បានរំលេចឡើង ក្នុងពេលដែលផលិតករផ្សេងទៀត មិនមានការផលិតរឿងព្រោះតែវិបត្តិ។

លោក ប៊ុន ស៊ា បានថ្លែងប្រាប់តាមទូរស័ព្ទថា លោកធ្វើពិធីក្រុងពាលី គ្រាន់តែជាការឧបកិច្ចប៉ុណ្ណោះ ដើម្បីកុំអោយមានការជួបជុំជាលក្ខណៈធំដុំណាមួយ ខុសពីបម្រាមក្រសួងសុខាភិបាល។ ក្នុងនោះលោកក៏តម្រូវអោយពាក់ម៉ាស់ និង លាងអាល់កុល ដើម្បីសុវត្ថិភាពផងដែរ។ លោកថានេះជាភាពយន្តភាគដែលគ្រោងដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៥ ដែលនេះក៏ជារឿងទី៤ផងដែរ នៅក្នុងសម័យកូវីត១៩ ដោយកាលពីដើមឆ្នាំកន្លងទៅផលិតបាន៣រឿងរួចមកហើយ។ ភាពយន្តរឿង”ស្មោះអស់ត្រឹមបង”នេះ គឺជាសាច់រឿងថ្មី ក្រោមការនិពន្ធដោយលោក ឡាច វិរៈ និងជាដឹកនាំសម្ដែងដោយ លោក អ៊ឹម សុខសាន ខណៈដែលភាពយន្តទាំងមូល គឺនឹងចេញថតនៅរាជធានីភ្នំពេញ ព្រះសីហនុ កែប កំពត និង ខេត្តកណ្ដាល។ រឿងនេះនឹងផលិត៤០ភាគ ចំណាយប្រមាណជា១០ម៉ឺនដុល្លារ និង គ្រោងចំណាយពេលផលិត៣ខែ។


LEAVE A REPLY

Please enter your comment!
Please enter your name here