សុឹម សូលិកា ផ្អែមល្ហែមស្នេហ៍ និងចែកក្តីសុខអោយមហាជនមើលឃើញ

0

ប្រាកដណាស់ បើទោះបីជា អ្នកទាំងពីរទើបតែ ចាប់ដៃគ្នា បានកសាងជីវិតប្តី – ប្រពន្ធបានជាង១ឆ្នាំក៏ពិតមែនប៉ុន្តែបើនិយាយ ពីភាពផ្អែមល្ហែម របស់អ្នកទាំង២ វិញកាន់តែផ្អែមល្អែមឡើងនៅក្នុង គ្រួសារដូច ជាការបង្កើតនូវអ្វីដែលថ្មីប្លែកៗឲ្យគ្នាហើយក៏ ថ្មីៗនេះ គឺប្តូរបរិយាកាសដំណើរកម្សាន្តបែបឆ្ងាយនោះ ទៅជាដំណើរកម្សាន្ត ក្បែរផ្ទះ បោះតង់ជាមួយនឹងគ្រួសារយ៉ាងព្រងើយទៅ វិញ ។

ស្នាមញញឹមជាច្រើន ត្រូវបានអ្នកនាងសុឹម សូលិកា បានលើកយកមកបង្អួតទស្សនិកជន ក្រោយពេលដែលអ្នកនាងរកបានស្វាមី ត្រូវបេះដូងនិងចិត្តក្រោមការចូលរោងផ្កាស្លា។ អ្នកណាក៏មើលឃើញថា សុឹម សូលិកា ពិតជាទទួលបាននូវសុខសុភមង្គលច្រើនមួយរយៈចុងក្រោយនេះ។ លើសពីនេះអ្នកនាងតែងតែជូននូវកាដូដល់ស្វាមី លោក អេង ឬទ្ឋី អតីតពិធីករប៉ុស្តី៍បាយ័ន។ស្នេហាសមប្រកបបែបនេះធ្វើអោយ រូបកាយ សូលិកា ធាត់ទ្រលុតទ្រលន់មុខពេញណែន ដោយមិនបានជួបរឿងពិបាកចិត្តក្រោយពេលក្តីសុខមកដល់ សូម្បីតែកូនស្រីក៏បើកចិត្តទទួលយកប៉ាៗថ្មីមិនបានឃាត់ឃាំងនោះទេ។

ស្វាមីអ្នកនាង ស៊ឹម សូលីកា នោះគឺលោក អេង ឬទ្ធី បានបង្ហោះរូបភាពយ៉ាងប្លែកភ្នែក ជាមួយនឹងការបោះតង់នៅមុខផ្ទះនិង បង្កើត បរិយាកាសញាំអាហារ ពេលល្ងាចជាមួយនឹង គ្រួសារដែលគម្រោងចង់ទៅបោះតង់ នៅកន្លែង ធម្មជាតិ នៅឯខេត្តនោះទេតែអ្នកនាងស៊ឹម សូលីកា បែរជារៀបចំនៅផ្ទះ វិញទើបលោក អេង ឬទ្ធី បានថ្លែងថា « អរគុណសន្តិភាពបបួលប្រពន្ធ ទៅបោះជំរំនៅសមុទ្រនៅមណ្ឌល គីរី នៅអារ៉ែង ញឹកពេកយប់នេះមកដល់ផ្ទះភ្ញាក់ផ្អើលប្រពន្ធ បោះជំរំឲ្យដូចចិត្តគាត់ថាយប់នេះបោះជំរំ នៅ មាត់សមុទ្រប្តីសម្លាញ់រាត្រីសួស្តី អរគុណប្រពន្ធ អរគុណកូនស្រី សំណព្វចិត្ត » ។បើឆ្លងកាត់ការរៀបការច្រើនខែតែគូស្នេហ៍ចាស់ទុំនេះនៅមិនទាន់បានស្វែងរកកូនលើកដំបូងតាមបំណងនៅឡើយនោះទេម្នាក់ៗចាំមើលពេលណាពពោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here