Miss Grand កំពង់ធំ ក្លាយជាមុខសញ្ញា គ្រងមកុដ

0

ថ្វីដ្បិតតែបេក្ខនារីទាំង២៨រូប ដែលកំពុងប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Miss Grand Cambodia ឆ្នាំ២០២០ សុទ្ធតែស្អាត ឆ្លាត និង ក្លាហានប្រហាក់ប្រហែលគ្នា ប៉ុន្តែគេនៅតែមើលឃើញថា បេក្ខនារីដែលតំណាងអោយខេត្តកំពង់ធំ គឺបេក្ខនារី សេង រដ្ឋា កំពុងតែទទួលបានការគាំទ្រភាគច្រើនជាងគេ ទាំងរូបរាង កម្ពស់កម្ព និង ដំណើរលើឆាក។ អ្នកទស្សនាការ Live និង អ្នកតាមដានការប្រកួតមួយនេះ មានការComment យ៉ាងច្រើនថា នាងស័ក្តសមក្នុងការកាន់ពាន បើទោះជាការប្រកួតទាំងមូលនៅមិនទាន់ដឹងនៅឡើយ។

ក្នុងចំណោមអ្នកទស្សនាការផ្សាយផ្ទាល់ពីការប្រកួតទាំងមូល សុទ្ធតែបានគាំទ្រអិយបេក្ខនារីមកពីខេត្តកំពង់ធំ អោយក្លាយជាម្ចាស់ពាន ខណៈដែលនាង ក៏លេចធ្លោរព្រមគ្នាទាំងរូបសម្រស់ពេលគ្រងឈុតប្រពៃណី និង ឈុតហែលទឹក ហើយបើនិយាយពីភាពជឿជាក់ក៏មើលទៅលះលះមិនណយនោះដែរ។ អ្នកតាមដានការប្រកួតច្រើនណាស់ កំពុងតែចាប់អារម្មណ៍នឹងរូបសម្រស់របស់នាង ជាពិសេសគ្រប់ពេលដែលនាងញញឹម និង បង្ហាញនូវភាពក្លាហាននៅលើវេទិកា។ អ្វីដែលគួរអោយកត់សម្គាល់គឺនាងមានរាងខ្ពស់ស្រលះជាងគេ ដែលមើលទៅត្រដែតធ្លោរតែម្ដង គ្រប់ពេលបង្ហាញខ្លួន។ យ៉ាងណាមិញ លោក អ៊ិន សុភិន អ្នករៀបចំការប្រកួតបានថ្លែងប្រាប់ថា អ្នកអាចគ្រងមកុដនៅក្នុងការប្រកួតនោះបាន គឺមិនមែនស្អាតតែម្យ៉ាងនោះទេ ពោលគឺត្រូវមានចរឹតល្អ រួសរាយរាក់ទាក់ មកបំពេញតួនាទីបានម៉ត់ចត់ និង ជាពិសេសគឺត្រូវតែមានភាពក្លាហាន និងភាពជឿជាក់នៅគ្រប់ស្ថានការណ៍ផងដែរ។ លោកថា លទ្ធផលនៅមិនទាន់ដឹងថា បេក្ខនារីណាគ្រងមកុដនោះទេ ប៉ុន្តែក្នុងចំណោមបេក្ខនារីដែលបានបញ្ចប់ការប្រកួតទាំងឈុតប្រពៃណី និង ឈុតហែលទឹក គឺ បេក្ខនារីមកពីខេត្តតំណាងអោយខេត្តកំពង់ធំគឺពិតជាលេចធ្លោ ទាំងរូបសម្រស់ និង ភាពស្វាហាប់។

ចង់ដឹងថា តើបេក្ខនារីតំណាងមកពីខេត្តកំពង់ធំ ស្រស់ស្អាតប៉ុណ្ណា សូមអញ្ជើញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here