ម៉ាដាម កល ប្រកាសថាយកប្ដី តែមិនគិតរឿងកែភេទ

0

ខុសពីតារាភេទទី៣មួយចំនួន ដែលមានមហិច្ឆតាចង់កែភេទ សម្រាប់តារាភេទទី៣ កញ្ញា សែប សូសាកល ហៅ ម៉ាដាម កល បែរជាអះអាងថា នាងគ្មានបំណងកែភេទនោះទេ ស្របពេលដែលនាង ក៏ទម្លាប់ស្លៀកពាក់ជាប្រុសធម្មតា រាល់ពេលមិនចូលរួមក្នុងសិល្បៈផង។ យ៉ាងណាមិញ នាងសារភាពថា សម្រាប់អនាគតគឺនាងយកប្ដី គឺមិនយកប្រពន្ធនោះឡើយ។

បន្ទាប់ពីលេចធ្លោក្នុង Style ម៉ូដសក់ធំៗ ម៉ាដាម កល បានប្រារព្ធពិធីខួបកំណើតយ៉ាងគ្រឹកគគ្រេងកាលពីថ្ងៃទី 28 ខែសីហា នៅភោជនីយដ្ឋាន V-friend បឹងត្របែក។ ពិធីដែលបានធ្វើឡើងជាង 20តុនោះ គេឃើញមានវត្តមានសិល្បករសិល្បការិនីល្បីៗមួយចំនួនចូលរួម។ ម៉ាដាម កល បានរៀបរាប់ថានាងពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលក្នុងកម្មវិធីខួបកំណើតនោះ មានមិត្តភក្កិសិល្បៈជាច្រើនចូលរួម ខណៈដែលនាងមិនរំពឹងទាល់តែសោះថា នឹងមានភ្ញៀវកិត្តិយសមកច្រើនបែបនេះ។ នៅក្នុងពិធីនោះនាងក៏បាន Surprise ខួបកំណើតដល់លោក កៅ សីហា ជាផលិតករប្រចាំផលិតកម្មហង្សមាសផងដែរ ដោយនាងបានចាត់ទុកថាលោកគឺជាបុគ្គលដែលជួយឲ្យនាងមានមុខមាត់នៅក្នុងពិភពសិល្បៈនាពេលកន្លងមក។ នាងបញ្ជាក់ថាទម្រាំតែមានឱកាសដូចថ្ងៃនេះគឺនាងហែលឆ្លងនូវជីវិតពិបាកជាច្រើន ជាពិសេសគឺការមិនលើកទឹកចិត្តពីក្រុមគ្រួសារដោយសារតែនាងមានចរិតជាភេទទី3 តាំងពីនៅក្មេង។

ម៉ាដាម កល បន្តថា នាងមានជំហ៑ានក្លាយជាអ្នកសិល្បៈមកទល់ថ្ងៃនេះគឺដោយសារតែនាងតស៑ូរៀនផាត់មុខ ហើយមានឱកាសបានផាត់មុខឱ្យសិល្បករនៅក្នុងភាពយន្តមួយចំនួន។ គាប់ជួនជាក្នុងមង្គលការតារាចម្រៀង សួស វីហ្សា នាងបានលេង Style សក់ធំម្ដងទៅទៅចូលរួមនៅក្នុងពិធីនោះ ហើយទទួលបានការចាប់អារម្មណ៍ផងក៏ធ្វើឱ្យនាងចេះតែមានគំនិតរិះរក Style លេងម៉ូដសក់ប្លែកៗរហូតមក។ ជាសំណាងដោយ លោក កៅ សីហា ផលិតករហង្សមាសផ្ដល់ឱកាសឱ្យនាងបានថតម៉ូដ និងសម្ដែងជាហូរហែរផង ទើបនាងបានក្លាយជាសិល្បការិនីមកទល់នឹងពេលនេះ។

នៅក្នុងពិធីខួបកំណើត គេឃើញមានវត្តមានសិល្បករយ៉ាងច្រើនកុះករ ចូលរួម។

LEAVE A REPLY

Please enter your comment!
Please enter your name here