អ្នកគាំទ្រខ្លោចចិត្តអាណិត ខេម ថ្ងៃ ព្រាប សុវត្ថិ ចូល Galaxy

0

ក្នុងពិធីស្វាគមន៍តារាចម្រៀងលោក ព្រាប សុវត្ថិ ចូលច្រៀងជាផ្លូវការនៅ galaxy កាលពីថ្ងៃទី25 ខែ សីហា ឆ្នាំ2020 អ្នកគាំទ្រមិនតិចទេបង្ហាញអារម្មណ៍ខ្លោចចិត្តអាណិត ខេម បន្ទប់ពី ខេម ក៏មានទឹកមុខស្រងូតស្រងាត់ ដោយញញឹមមិនចេញក្នុងពេលដែលអ្នកទាំងអស់គ្នាសុទ្ធតែបង្អួតនៅភាពរីករាយ។ អ្នកគាំទ្រទាំងនោះថែមទាំងបង្ហាញអារម្មណ៍ អន់ចិត្តជុំនួស លោក ខេម ព្រោះតែលោកក៏ជាតារាចម្រៀងល្បីមួយរូបដែរ តែបែរជាមិនមានពិធីស្វាគមន៍ ហើយនៅក្នុងពិធីនោះក៏គ្មានការប្រកាស ឧទ្ទេសនាមលើកទឹកចិត្តដល់លោកក្នុងនាមជាតារាចម្រៀងមួយរូបដែរ ទាល់តែសោះនោះ។

អ្នកលេងហ្វេសបុកភាគច្រើន ដែលបានទស្សនាវិដេអូឡាយរបស់កម្មវិធី សុទ្ធតែបានលើកឡើងដូចអ្វីដែលបានរៀបរាប់ខាងលើ ជាពិសេសនៅពេលដែល កាំមេរ៉ាឡាយ បញ្ចាំងចំទឹកមុខ លោក ខេម ម្តងៗដែលគេគ្រប់គ្នាសុទ្ធតែឃើញថា លោក មានទឹកមុខស្រពាប់ស្រពោន ញញឹមមិនចេញ បើទោះបីជាមានសិល្បៈករ ដូចគ្នាមកសុំថតរូបជាមួយ ហើយបង្ហាញស្នាមញញឹមដាក់លោក ក្នុងពេលនោះ។ ក្រៅពី Comment លើកទឹកចិត្ត អ្នកលេងហ្វេសបុកទាំងនោះ បង្ហាញនូវការសរសើរនោះផង ដែលលោកមានទុក្ខប៉ុនភ្នំជាមួយ ផលិតកម្ម ថោន តែនៅតែមកចូលរួមក្នុងពិធីនេះ បើទោះបីជាលោក ក៏ជាតារាចម្រៀងមួយរូបដែរ ហើយគ្មានការលើកទឹកចិត្តក្នុងជំហ៊ានចូលក្នុងផលិតកម្មនេះ ដែលអ្នកខ្លះបានលើកឡើងថា បើក្រៅពី ខេម ខ្លួនមានរឿងបែបនេះហើយ ទំនងជាមិនមកចូលរួមនោះទេសម្រាប់ពិធីស្វាគមន៍សមាជិកថ្មី ក្នុងពេលដែលខ្លួនក៏គ្មានពិធីស្វាគមន៍ដូចគ្នាបែបនេះដែរនោះ។ ខេម ត្រូវគេឃើញនៅកំដរកម្មវិធីរហូតដល់ចប់ចុងចប់ដើម បើទោះជាលោកមិនសប្បាយចិត្តនិងរឿងរ៉ាវដែលកំពុងតែកើតឡើងយ៉ាងណាក៏ដោយ។


LEAVE A REPLY

Please enter your comment!
Please enter your name here