អតីតពិធីការិនី NG បើកសម្ពោធក្រុមហ៊ុនថ្មី ក្រោយសម្រេចចេញត្រលប់មកកម្ពុជា

0

គ្មានអ្នកណាមិនដឹងនោះទេថា ពិធីការិនីអ្នកនាង NG បានរៀបការហើយ និង បានចេញទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកតាមស្វាមី ហើយបោះបង់សិល្បៈ។ ដូច្នេះហើយទើបម្នាក់ៗភ្នាក់ផ្អើល នៅពេលដែលអ្នកនាងស្រាប់តែលេចមុខនៅក្នុងស្រុកយ៉ាងក្រឡឺម ដោយបានទាំងធ្វើពិធីបើកសម្ពោធក្រុមហ៊ុនជាទ្រង់ទ្រាយធំដុំ ដោយអ្នកនាងគឺជាអគ្គនាយិកា។ អ្នកនាង បានអះអាងថា អ្នកនាងទើបតែមកដល់កម្ពុជាក្នុងពេលជើងហោះហើរពីអាមេរិកមកកម្ពុជាត្រូវបានបើកវិញតែប៉ុណ្ណោះ ហើយដោយសារតែមានការជ្រោមជ្រែងពីម្ដាយ និង អ្នកជំនិតមួយចំនួនផង ទើបអ្នកនាងសម្រេចប្រកាសបើកក្រុមហ៊ុនតែម្ដង កាលពីថ្ងៃទី ១០ សីហា ឆ្នាំ២០២០។

- Advertisement -

ក្រុមហ៊ុនដែលអ្នកនាង និង ស្វាមី បើកសម្ពោធនោះ មានឈ្មោះថាក្រុមហ៊ុន AZA International Co.Ltd នៅទល់មុខសណ្ឋាគារបាលីរីសត ស្ថិតនៅក្បែរវត្តអង្គតាមិញ ផ្លូវ២០០៤។ នេះជាក្រុមហ៊ុនផ្នែក Cosmictic របស់អ្នកនាង បន្ទាប់ពីកន្លងមកអ្នកនាងបាននាំចូល និង ចែកចាយផលិតផល AZA ជាច្រើនមុខ នៅលើអនឡាញ ដែលមុខរបរនេះ គឺអ្នកនាងLive លក់តាំងពីអ្នកនាង នៅសហរដ្ឋអាមេរិក។ អ្នកនាងថាដើមទុនក្នុងការចំណាយគឺច្រើនម៉ឺន ដោយវត្តមានរបស់ក្រុមហ៊ុននេះ គឺចង់បង្ហាញអោយតំណាងចែកចាយ និងអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត និងដឹងថាផលិតផលរបស់អ្នកនាង គឺមានច្បាប់ និងមានការទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធត្រឹមត្រូវ ដោយមិនមែនគ្រាន់តែជាផលិតផលនៅលើអនឡាញនោះឡើយ។ អ្នកនាងថា ក្រោយបើកដំណើរការនេះ គឺអ្នកនាង និង ស្វាមី នឹងចុះមករស់នៅកម្ពុជា ដោយអ្នកនាង ក៏នឹងពង្រឹងអាជីវកម្មមួយនេះ អោយជោគជ័យនៅក្នុងវិស័យគ្រឿងសម្អាងផងដែរ។ ជាក់ស្ដែងមុនពេលប្រកាសសម្ពោធ និង បើកហាងនោះ គឺផលិតផលរបស់អ្នកនាង មានទីផ្សារនៅប្រទេសអូស្ត្រាលី អាមេរិក និងទីផ្សារនៅកម្ពុជា ស្ទើរតែរកផលិតផលលក់មិនទាន់ទៅហើយ។ យ៉ាងណាមិញអ្នកនាង នៅតែប្រកាសបើកឱកាសអោយស្ត្រីបន្តធ្វើតំណាងចែកចាយ ដោយអ្នកនាងនឹងធ្វើអោយតំណាងចែកចាយរបស់ខ្លួន ក្លាយជាអ្នកលក់ចេះសីល តាមរយៈការបណ្ដុះបណ្ដាលពីនាង និង អ្នកជំនាញផ្ទាល់។ អ្នកនាងថា ក្នុងពេលខាងមុខ អ្នកនាងក៏ឈោងចាប់អាជីពជាពិធីការិនីឡើងវិញផងដែរ ដោយមិនបោះបង់នោះទេ បើទោះជាអ្នកនាងបានក្លាយជាម្ចាស់ក្រុមហ៊ុនអនឡាញធំមួយនាពេលនេះ។
នៅក្នុងពិធីនោះ ក្រៅពីមានការចូលរួមពីតំណាងចែកចាយ ដែលសុទ្ធតែគ្រងឈុតនៅក្នុងសម័យបារាំង ក៏មានសិល្បករសិល្បាករិនីមួយចំនួនចូលរួមផងដែរ ខណៈដែលភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងថ្ងៃនោះភាគច្រើនគឺបានតែងខ្លួននៅក្នុងសម័យបារាំង ដើម្បីរំលេចពីសំពត់ចងក្បិនរបស់ខ្មែរ។

តារាសម្ដែង កញ្ញា នី មុន្នីនាថ បានថ្លែងការចាប់អារម្មណ៍ថា នេះគឺជាជោគជ័យមួយរបស់អ្នកសិល្បៈ ខណៈដែលអ្នកនាង NG ត្រូវបានតស៊ូតាំងពីជាអ្នកលក់អនឡាញសាមញ្ញរហូតបានក្លាយជាអគ្គនាយិកានៅក្នុងពេលនេះ។ កញ្ញា ថា បើទោះជាកញ្ញា ក៏មានផលិតផលផ្ទាល់ខ្លួនផងដែរ តែកញ្ញា ក៏នៅតែគាំទ្រចំពោះផលិតផលរបស់អ្នកនាង NG ដោយជូនពរអោយអ្នកនាងកាន់តែជោគជ័យបន្ថែមទៀត។

អ្នកនាង គឹម លីហ្សា បានអះអាងថា នៅក្នុងវិស័យអនឡាញ ថ្វីដ្បិតតែអ្នកនាង និង អ្នកនាង NG មានមុខរបស់ Cosmictic ស្រដៀងគ្នា ប៉ុន្តែអ្នកនាងសប្បាយចិត្ត ដែលអ្នកនាង NG សម្រេចចិត្តវិលមកកម្ពុជាវិញហើយ បើកក្រុមហ៊ុនគ្រឿងសម្អាងជាទ្រង់ទ្រាយធំបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here