ក្នុងខែសីហា នេះ តារា២រូបទៀតហើយ មានទុក្ខបណ្ដាក់គ្នា

0

បន្ទាប់ពីផ្សព្វផ្សាយពីតួលេខគ្រួសារសិល្បករមានទុក បានធ្វើអោយស្រទាប់មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានទាំងចាត់ទុកថា ឆ្នាំ២០២០នេះ គឺជាឆ្នាំមានដែលឆុងបំផុតរបស់តារាសិល្បៈ បន្ទាប់ពីតារាសិល្បៈ និង គ្រួសារអ្នកសិល្បៈច្រើននាក់ត្រូវគេឃើញបាត់បង់សមាជិកសំខាន់។ ជាក់ស្ដែងគ្រាន់តែខុសគ្នាតែ៣ថ្ងៃប៉ុណ្ណោះ តារាសិល្បៈពីររូបថ្មីទៀតត្រូវគេឃើញមានទុក្ខបណ្ដាក់គ្នា ដោយសារតែសាច់ញាតិសំខាន់បានទទួលមរណៈភាព ដែលធ្វើអោយក្នុងខែសីហានេះ មានសិល្បករចំនួន៥រូបហើយមានទុក្ខ បន្ទាប់ពីកញ្ញា ទឹម រដ្ឋា បាត់បង់ម្ដាយ តារាចម្រៀងលោក ឡាយ វណ្ណៈ ទទួលមរណភាព និង តារាចម្រៀង អ្នកនាង ឆោម ឆវិន បាត់បង់ក្មួយប្រុសទាំងវ័យក្មេង។

សិល្បករ២រូប ដែលមានទុក្ខបន្ថែមនេះ គឺតារាចម្រៀង លោក ស៊ឹម សុវណ្ណដូឡា ដែលបាត់បង់ជីដូនបង្កើត កាលពីថ្ងៃទី៥ សីហា ក្នុងឆ្នាំ២០២០ មុននេះ និង តារាសម្ដែង លោក រុន ណាកូ ដែលជាពិធីករផ្ទះតារា ដែលបាត់បង់អ៊ំស្រីបង្កើតវ័យជាង៦០ឆ្នាំ ក្រោយមានជម្ងឺបេះដូងរីក កាលពីយប់រំលងអាធ្រាតុព្រឹកថ្ងៃទី៨ សីហា ឆ្នាំ២០២០ មុននេះ។ ការបាត់បង់សមាជិកដ៏សំខាន់របស់តារាទាំងពីរ គឺជាការបន្ថែមតួលេខក្នុងរង្វង់សិល្បៈនៅក្នុងឆ្នាំ២០២០នេះ បន្ទាប់ពីតាំងពីដើមឆ្នាំ២០២០មកគ្រាន់តែរាប់ត្រួសៗ គឺសិល្បករមានទុក្ខ មិនក្រោម២០រូបទៅហើយ។

លោក សុះ ម៉ាច នៅតែយល់ថា សិល្បករគួរតែជួបជុំគ្នាអោយបានច្រើនដើម្បីធ្វើបុណ្យបណ្ដេញចង្រៃ ដោយលោកបានចាត់ទុក្ខការមិនធ្វើបុណ្យជុំគ្នាជាលក្ខណៈអ្នកសិល្បៈ គឺចេះតែបន្តអោយគ្រួសារអ្នកសិល្បៈមានរឿងមិនចប់បែបនេះ។ ជាមួយនឹងការលើកឡើងនេះ គ្រួសារតារាកម្ពុជា ក៏បានបហរមែប្រមូលអ្នកសិល្បៈមួយចំនួនធ្វើបុណ្យជុំគ្នា នៅព្រឹកថ្ងៃទី១២ សីហា នៅវត្តសំរោងអណ្ដែត ក្រោមវត្តមានសម្ដេចសង្ឃ រ័ត្ន សារឿន ជាព្រះចៅអធិការវត្តផងដែរ ដោយរំពឹងថានឹងមានសិល្បករច្រើនរូបចូលរួម។

 

LEAVE A REPLY

Please enter your comment!
Please enter your name here