ភ្ញាក់ផ្អើល តារាចម្រៀង ខាន់ ជេមស៍ ជាប់គាំង ទើនៅកោះរ៉ុងព្យុះ

0

ប៉ុន្មានថ្ងៃនេះ អាកាសធាតុ នៅកម្ពុជា មិនសូវមានភាពអំណោយផល នោះឡើយ។ ផ្ទៃមេឃ មានលាយពណ៌ខ្មៅ ងងឹត ស្រទុំ ឧស្សាហ៍ បង្អុរភ្លៀងញឹកញាប់ រហូតក្រសួងធនធានទឹក បានចេញការ ប្រកាសអោយប្រុងប្រយ័ត្នគ្រប់តំបន់។ ដោយឡែក តារាចម្រៀង លំដាប់យុវវ័យ ខាន់ ជេមស៍ ធ្វើអោយគេ ចាប់អារម្មណ៍ ព្រោះជាប់នៅកោះរ៉ុង ដោយសារព្យុះខ្លាំងពេក មិនទាន់វិលបាន នាំអោយខកដំណើរប៉ុន្មានថ្ងៃ។

ម្ចាស់បទ «សម្រែកបេះដូង» លោក ខាន់ ជេមស៍ បង្ហាញភាពសោកសៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ព្រោះតែលោកត្រូវជាប់នៅកោះរ៉ុងចំនួន៣ថ្ងៃមកហើយ ដោយសារអាធាតុមិនអំណោយផល មិនអាចធ្វើដំណើរឆ្លងត្រឡប់មកវិញបាន។ ដំណើរ គាំងលើជលសារ នេះ អាចធ្វើអោយ តារានេះ ខកខាន បំពេញ ការងារមួយចំនួន ដែលបានរៀបចំផែនការទុក។ នេះជាព្រឹត្តិការណ៍ លើកទី១ហើយដែល លោកជួប ប្រទះនៅក្នុងឆាកជីវិត។ ដូចនេះបងប្អូន ដែលចង់ ដើរកម្សាន្ត តាមរយៈតំបន់កោះ អាចផ្អាក មួយអន្លើសិន ពេលអាកាសធាតុ មិនល្អឬ មានការចេញ បម្រាមអ្វីមួយ ។ ស្របពេលរដូលភ្លៀងទៀតសោតគួរកាន់តែយកចិត្តទុកដាក់អោយខ្លាំងឡើង។

រូបភាពបង្ហាញឲ្យឃើញទឹកមុខស្រពត់ស្រពន់របស់តារាចម្រៀងរូបនេះ បានសរសេរភ្ជាប់មកដោយសារជាអក្សរថា «ជាប់នៅកោះរ៉ុងបីថ្ងៃហើយខ្ញុំ» ធ្វើឲ្យអ្នកគាំទ្រលោកដែលប្រើប្រាស់សង្គមហ្វេសប៊ុក នាំគ្នាបញ្ចេញមតិផ្សេងៗបញ្ជាក់ឲ្យឃើញពីទឹកចិត្ត ក្តីបារម្មណ៍ដែលមានចំពោះលោក ហើយលោកក៏បានឆ្លើយតបមកវិញជារួមដល់អ្នកគាំទ្រថា «តែខ្ញុំមិនអីទេបាទ សុខសប្បាយទេ អរគុណបងប្អូនទាំងអស់គ្នាសំរាប់ការបារម្មណ៏» ដើម្បីបញ្ចប់ក្តីបារម្មណ៍របស់អ្នកគាំទ្រទាំងឡាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here