ឌីជេខេក បង្ហាញខ្លួននៅហាងកែសម្ផស្សដំបូងគេដែលចាយទុនជាងកន្លះលានដុល្លារ ព្រោះតែម៉ាស៊ីន LPG

0

កាលពីព្រឹកថ្ងៃទី 23 ខែក្កដា 2020 មុននេះលោកស្រី គង់ សេនចរិយា អគ្គនាយិការគ្លីនិក Annariya Salon and Beauty Spa Clinic បានធ្វើពិធីសូត្រមន្តបើកសម្ភោធហាងកែសម្ផស្សមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ផ្លូវ 302 ម្ដុំបឹងកេងទី1។ នៅក្នុងពិធីគេក៏ឃើញវត្តមាន ឌីជេខេក និង ភរិយា ដុតដៃដុតជើងនៅក្នុងពិធីផងដែរ ខណៈដែលលោកប្រាប់ថា មិនមានភាគហ៊ុន ឬ ត្រូវជាសាច់ញាតិនោះទេ ប៉ុន្តែលោកប្រឹងខ្នះខ្នែង ព្រោះមិនខុសពីសាច់ញាតិ។

ឌីជេ ខេក និយាយថា ហេតុផលដែលលោកគូស្នេហ៍ មកជួយនៅក្នុងកម្មវិធីសម្ពោធហាងថ្មីនោះ គឺដោយសារតែស្រលាញ់រាប់អានជាមួយម្ចាស់ហាងតែម្ដង ហើយក្នុងពេលបន្តបន្ទាប់ លោកក៏នឹងប្រើយុទ្ធសាស្ត្រ ជួយដល់ហាងមួយនេះផងដែរ។

លោកស្រី គង់សេន ចរិយា ដែលធ្លាប់បានសិក្សានិងហ្វឹកហាត់ផ្នែកជំនាញកែរសម្ផស្សនៅឯប្រទេសកូរ៉េ និងប្រទេសថៃ បានថ្លែងបញ្ជាក់ថា ដោយសារតែអ្នកនាងមានជំនាញផ្នែកថែរក្សាស្បែក ផ្នែកដងខ្លួនសម្រករាង និងផ្នែកសម្រស់នារីតាំងពីក្បាលដល់ចុងជើងនោះហើយ ទើបអ្នកនាងហ៊ានបោះទុនសរុបជាង50ម៉ឺនដុល្លារដើម្បីបើកហាងនេះ ដោយបានទាំងទិញម៉ាស៊ីនGPL ដែលជួយកោសិកាស្បែក និង ដងខ្លួនជាច្រើនគ្រឿងយកមកបំពាក់ ខណៈដែលម៉ាស៊ីនខ្លះមានតម្លៃជិត10ម៉ឺនដុល្លារ។ លោកស្រីបានអះអាងថា ហាងដែលបានដាក់សម្ភោធនេះគឺមានទាំងផ្នែកសាឡន ស្ប៉ា ព្រមទាំងគ្លីនិករួមបញ្ចូលគ្នាតែម្ដង ដោយផ្ដោតសំខាន់ទៅគុណភាពឧបករណ៍ម៉ាស៊ីន LPG ដ៏ទំនើបៗជាច្រើនគ្រឿងដែលអ្នកនាងបានចំណាយទុនទាំងបើកហាងនិងនាំយកមកពីក្រៅប្រទេសជាងកន្លះលានដុល្លាសម្រាប់ធ្វើសេវ៉ាកម្មជូនអតិថិជនដូចនៅប្រទេសគេដែរ។ មិនតែប៉ុណ្ណោះក្រុមគ្រូពេទ្យដែលបម្រើការនៅក្នុងគ្លីនិកគឺសុទ្ធសឹងតែជាគ្រូពេទ្យឯកទេសនិងមានជំនាញផ្សេងៗដាច់ដោយឡែកពីគ្នា និងមានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងផ្នែកសម្ភស្សព្រមទាំងទទួលការហ្វឹកហាត់ធ្វើតេស្តបន្ថែមរយៈពេល3ខែមុននឹងទទួលឱ្យចូលបម្រើការនៅក្នុងគ្លីនិក ដើម្បីធានាដល់សុវត្ថិភាពអតិថិជនថែមទៀតផង។

ដើម្បីឱ្យលម្អិតថានៅក្នុងគ្លីនិកមានសេវ៉ាកម្មអ្វីខ្លះសូមទស្សនាវីដេអូ កិច្ចសម្ភាសន៍របស់អគ្គនាយិកាផ្ទាល់ ខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here