រស់ សុធាវី ប្រែប្រួលខ្លាំងធ្វើអោយបង្អាក់ដំណើរទៅក្រៅ

0

បើយោងទៅតាម ការធ្លាប់អះអាង របស់ ពិធីការិនី រស់ សុធាវី បានលើកឡើងថា នាងអាចនឹងចាកចេញ ទៅរស់នៅប្រទេស បារាំង ក្រោយរៀបការ។ ប៉ុន្តែស្របពេល ដែល វិថីនៃពិធីការិនី របស់ អ្នកនាងប្រែផល ប្រសើរ សុធាវី ស្រាប់តែបាត់ដំណឹងចេញក្រៅ ទៅវិញ។

រស់ សុធាវី គឺជាពិធីការិនី ដែលទឹកស្រស់ស្រទន់ មានភាពសុភាពរម្យទុំ សំដីនិយាយផ្អែមមួយៗគួរ អោយចង់ស្តាប់។ ការព្យាយាមនៅ ពេលហក់ចូលទៅទូរទស្សន៍ហង្សមាស តាំងពីជំហ៊ាន ដំបូងមិនមែនជារឿងធម្មតានោះទេ។ នាងខិតខំជំនះរាល់ភាពលំបាក ការងារ ច្រើនសណ្ឋាន ទំរាំមានស្នាមញញឹម មកឈជើងនៅលើវេទិកាធំៗ ដែលមេកើយដាក់អោយបាន។

ពីមុន សុធាវីធ្លាប់លើកឡើងថា អាចលាឈប់សិល្បៈ ចេញទៅសាងអនាគតថ្មី នានាយសមុទ្រ។ ប៉ុន្តែបែរជា ស្ងប់វិញ បន្ទាប់ពីការងារ កាន់ក្បាលមេក្រូ របស់នាង ស្រូបទៅ ដោយភាពជោគជ័យគាប់ ប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេល មិននឹកស្មានថា ខ្លួនអាចឆក់យកបានឱកាស ជាជើងខ្លាំងផ្នែកនិយាយ បាននោះរិតែ ធ្វើអោយតារាមុខស្រស់ រូបនេះ បន្តនៅអុកឡុកការងារ អោយកាន់តែល្បីឈ្មោះបន្តទៅមុខទៀត។