នី មុនីនាថ កាន់តែត្រូវគេប៉ែងជើង

0

បើទោះជាតារាសម្តែងពូកែចូលតួយំយែក កញ្ញា នី មុនីនាថ បានអះអាងថា នាងរវល់នឹងការងារផ្ទាល់ខ្លួន ហើយមិនចង់ទទួលការសម្ដែងយ៉ាងណាក៏ដោយ ក៏គេមើលឃើញថា ហេតុផលដែលនាងមិនសូវបង្ហាញមុខក្នុងភាពយន្ត និង ស្ពតធំៗ នាពេលចុងក្រោយ គឺដោយសារតែការប្រកួតប្រជែង ទាំងសម្រស់ និង សមត្ថភាព នៃសិល្បការិនីជំនាន់ថ្មី។ កាលពីមុនអោយតែឈុតយំយែក កម្សត់ គេតែនឹកឃើញនាងអោយក្លាយជាតួអង្គ ប៉ុន្តែនៅក្នុងពេលនេះ ប្រភពពីខាងផលិតករបានអះអាងថា មានតួក្មេងៗច្រើនឡើង ដែលអាចសម្ដែងបានល្អដូចនាង និង ហ៊ានថតក្នុងតម្លៃខ្លួនមិនសូវខ្ពស់ដូចនាង ទើបធ្វើអោយ នី មុន្នីនាថ ស្ងប់ស្ងាត់ខ្លាំង បើធៀបនឹងរយៈពេលមុន។

មានអ្នកមើលឃើញស្របគ្នាមិនតិចទេ ថា តារាសម្ដែង នី មុនីនាថ ស្ថិតក្នុងការធ្លាក់ចុះទីផ្សារ ដោយសារតែលេចវត្តមានតួស្រី ដែលអាចសម្ដែងទឹកភ្នែកបានល្អមួយចំនួន នៅក្នុងពិភពសិល្បៈ។ ទាំងឱកាសតួឯកនៅក្នុងភាពយន្តភាគ ស្ពត និង រឿងដុំ តារាថ្មីៗ ហាក់ក្លាយជាជម្រើសជំនួសអោយទីផ្សាររបស់នាង នាពេលចុងក្រោយ។ គេឃើញ នី មុន្នីនាថ មានសកម្មភាពចេញថតតិចជាងមុន បើធៀបនឹងពេលឡើងកូដខ្លាំង។ នាង ចេញមុខតែកម្មវិធី និយាយពី សម្រស់ ស្ត្រី នា ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ និងភាពយន្តមួយៗប៉ុណ្ណោះ។ នាងតែងប្រកាសប្រាប់ថា មូលហេតុដោយសារតែ នាងមានផលិតផល សម្រស់ លក់តាមអនឡាញ ហើយរវល់មិនសូវទទួលថត។ ប៉ុន្តែគេនៅតែមើលឃើញថានោះ គឺបណ្ដាលមកពីការប្រជែងពីសំណាក់តារាជំនាន់ថ្មី ដែលត្រូវបានផលិតករមួយចំនួន លើកយកមករំលេច។ យ៉ាងណាមិញ ការស្ងាត់ពីសិល្បៈ ក៏ឃើញនាង ទិញផ្ទះ វិឡា តម្លៃ៣០មុឺនដុល្លារ នៅបុរីជីបម៉ុង និងរស់នៅហ៊ឺហា ផងដែរ រហូតមានការសង្ស័យថា នាងជាប់សម្ពាធមិនសូវហ៊ានថតច្រើនដូចមុន។ មួយរយៈចុងក្រោយនេះ គេឃើញនាងវិលមក ថតកុន និងចម្រៀង ខារ៉ាអូខេឡើងវិញ តែនៅតែមានសកម្មភាពមិនសូវច្រើន បើធៀបនឹងពេលល្បីល្បាញខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here