ឈិត សុវណ្ណបញ្ញា ចម្រៀង និងស្នេហា ឈានទៅមុខបែបណា

0

តារាចម្រៀង ដែលធ្លាប់ ស្រូបទាញ នូវភាពល្បីល្បាញ ឈិត សុវណ្ណបញ្ញា ចាប់តាំងពី នាងដូរផ្លាស់ទ្រនំច្រៀងមក ក៏ឃើញថា នៅមិនទាន់ផ្ទុះខ្លាំងដូចពីមុន។ បើទោះជា ខាង ផលិតកម្មថ្មី ចាត់ចែងវិធីសាស្ត្រ អោយនាងល្អៗ តែមើលទៅ នៅមិនទាន់ រីកសាយការទាក់ទាញ។ ចំណែកជីវិតឯកជន ស្នេហាវិញ ក៏តារាស្រីរូបនេះវិចខ្ចប់ បាត់ដំណឹងរៀបការឈឹងតែម្តង។

ឈិត សុវណ្ណបញ្ញា នាង នៅតែញញឹម ជាមួយនឹង ក្តីសង្ឃឹមថ្មី ក្រោយពេលចូលមកកាន់ផលិតកម្មថ្មី។ នាងមិនបារម្មណ៍ចំពោះការថមថយ ប្រជាប្រិយភាពឡើយ ព្រោះស្នាក់ការថ្មី នោះក៏រិះគិតគន្លឹះល្អទុក អោយនាងសមជា តារាធ្លាប់ទទួលបានភាពល្បីល្បាញ ម្នាក់ដែរ។ ចំពោះបទចម្រៀងវិញ នាងមានបទចេញ ផ្សាយនៅលើទីផ្សារ បន្តបន្ទាប់ និង មានអ្នកស្គាល់ច្រើន។ យ៉ាងណាមហាជន នៅតែមើលឃើញថា ឈិត សុវណ្ណបញ្ញា កម្រិតការចេញចម្រៀងនាង បទមួយៗ នៅមិនទាន់បែក សាយកងរំពងលាន់ ពេញស្រុក ខុសពីមុនណាស់។ នាងគួរតែ រកចំនុចណាប្លែក ទាញអារម្មណ៏ អ្នកគាំទ្រត្រឡប់ មកវិញអោយបានច្រើនម្តងទៀត។

ចំពោះ បញ្ហាគូ ស្រករវិញ បញ្ញា នៅតែតម្កល់ ចិត្តមិនទាន់គិតគូ ក្នុងពេលដែលវ័យរបស់នាង ហក់ទៅមុខហើយ បើមិនប្រញាប់។ ម្យ៉ាង មិត្តរួមជំនាន់ខ្លះ រៀបការមានកូនប្រឡែង យ៉ាងសុខសាន្ត។ ទាំងនេះប្រហែល បញ្ញា ខ្លាចខកស្នេហ៍ ឬយ៉ាងណា បានជាផ្អិបរឿងគូយូរអុីចឹង។