ដល់ម្លឹងផង!ផា ភួង ត្រឹមកន្លះឆ្នាំនេះសុីក្បែរ១០រឿង

0
- Advertisement Banner -

តារាសម្តែង រីកសាយ តួអង្គ ជំទាវ លោកស្រី និងបងស្រី អ្នកនាង ផា ភួង នៅតែពេញ និយមជាមួយទីផ្សារ សម្តែង ស្របពេល តារារួមជំនាន់មួយ ចំនួនឈទ្រឹង។ អំឡុងពេក កូវីដ គេឯង ភ័យព្រួយ ស្រាប់តែផា ភួង ច្រូតកាត់ប្រមូតខ្ទេច ថតខ្សែភាពយន្ត ពេញដៃ មិនក្រោមដប់រឿង ដែលរុញ អោយ តារាស្រីរូបនេះ នៅតែខ្លាំង។

ផា ភួង បាន សម្តែង នូវទឹកចិត្តរីករាយ ដែលទីផ្សារ ការងារសិល្បៈរបស់នាង នៅតែទទួល បានភាពអំណោយផល ពីផលិតករនានា។ នាងចាត់ទុកថា ការងារ ដែលជា ញើសឈាម ប្រមូលបាន នេះ នឹងបន្តផែនការ ដោះស្រាយជីវភាព អោយរលូនទៅមុខ មិនមានការរាំងស្ទះ។ ស្របពេល ដែលនាងទើប តែជួបរឿងរ៉ាវ មួយក្នុងសមាជិកគ្រួសារ ផងនោះ រិតតែធ្វើអោយនាង ខិតខំប្រឹងប្រែង ធ្វើការ មិនខ្លាចហត់ សូម្បីតែកូនស្រី ឈូ ឈូ ក៏ប្រឹងចេញថតសម្តែងមផ្ទុក ជីវភាពផងដែរ។

ផា ភួង និយាយថា អត់ខ្លាចគេ ជ្រិញ មុខទេ នៅពេលឆាប់ៗនេះ ភាពយន្ត ដែលនាង បានថត កន្លងមក បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ហើយរឿង ខ្លះក៏ បានកំពុងបញ្ចាំង។ យើងមានតែ ការខិតខំ ធវើយ៉ាងណាអោយ ការសម្តែង កាន់តែល្អ។ កាលណាកាន់តែជោគជ័យ ភាពកែខៃ និង ចេះចាប់យក ចំនុចថ្មីៗ ក៏ត្រូវតែមាន។ ករណីនេះក៏ជៀស មិនផុតការ រៀនសូត្រពី មជ្ឈដ្ឋាន ជុំវិញខ្លួន មិនអាចថាសិល្បៈជើងចាស់ ហែលឆ្លង បទពិសោធន៏ ហើយដោះដៃទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here