លី ច័ន្ទសីហា បោះសំដីមួយឃ្លា ធ្វើអោយ ឡោម លក្ខិណា ក្ដុកក្ដួល

0

តារាសម្តែង លី ច័ន្ទសីហា ដែល គ្រប់គ្នា យល់ថា ជាអ្នកមេម៉ាយវ័យក្មេង រឹងមាំ មិនយកស្នេហា ជាគោល បានតតាំងងើបឈជាមួយ ការតាំងចិត្តឡើងវិញ។ នាង ព្យាយាមបង្កើត មុខ របររកសុី ហើយផ្អិបរឿងស្នេហា ទាំងនាងស្ទើរ តែមិនចង់ជឿថា ខ្សែជីវិតស្នេហា រវាងនាង និងមិត្តភក្តិម្នាក់ទៀតប្រែជាអាប់ ក្លាយជាមេម៉ាយដូចគ្នា។

ពាក្យមួយឃ្លាដែលនាងបានបង្ហោះទៅកាន់ ឡោម លក្ខិណា ដែលធ្លាប់សម្ដែងរួមគ្នាក្នុងរឿង មរណមាតា តាំងពីក្មេងរួមគ្នានោះថា «មិនគួរ អោយជឿជីវិតពួក យើងទៅបែបនេះ» ដែលមួយឃ្លានេះ សូម្បីតែមហាជនស្ដាប់ហើយ ក៏ក្ដុកក្ដួល។

ទស្សនិកជន មួយចំនួន ប្រហែលជា នៅចងចាំ បានថា រវាងនាង និង ឡោម លក្ខិណា គឺជាមិត្តភាពគ្នា តាំងពីវ័យកុមារមក។ ជាពិសេស មាននិស្ស័យ សាងស្នាដៃ សិល្បៈជាមួយគ្នា ដូចជារឿង«មរណៈមាតា» ជាដើម។ ចូលដល់ វិវត្តន៍វ័យ ពេញរូបរាង សាយក្លិនក្រអូប នាង និងមិត្ត ស្រាប់តែមិនសម ប្រកបជាមួយផ្លូវស្នេហា ទាំងពីរ នាក់តែម្តង។ សីហាអភ័ព្ទស្នេហ៍២ដង ទី១បែកបាក់ គូដណ្តឹង ច្រើនឆ្នាំ មកក៏រៀបការ ផ្អើលគេឯង សរសើរពីសំណាង។ ប៉ុន្តែចុង ក្រោយបែរ ជាចែកផ្លូវគ្នា ផ្អើលគេឯង។ ដោយឡែក ឡោម លក្ខិណា វិញបែកស្វាមី ព្រាត់ឋានគ្នាតែម្តងដោ បន្សល់ទុកនូវ កូនម្នាក់១មួយដូចគ្នា។

រឿង រ៉ាវ មួយនេះ ធ្វើអោយ លី ច័ន្ទសីហា ហាក់មិនជឿសោះ ថាវិថីជីវិត របស់នាង និងមិត្តភក្តិ បែរជា ល្អក់កករ ចាក់ដោតបែបនេះ ក្នុងពេល ម្នាក់ៗ ជោគជ័យ ក្នុងអាជីព។ ទោះ ជាស្ថិតក្នុងរឿង ជីវិតស្នេហ៍ មិនសម ប្រកប គេនៅតែ រំពឹងថា សីហា និងលក្ខិណា នឹង មានវាសនា ល្អជួប មនុស្សប្រុសល្អ ជួយមើលថែ ជាក់ជាមិនខាន។